វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (វមវស) គឺជាគ្រឹះស្ថានសាធារណៈមួយចំណុះឱ្យរាជបណ្ឌិត្យសភាកម្ពុជា និងមានឋានៈស្មើនឹងអគ្គនាយកដ្ឋាន។ វិទ្យាស្ថាននេះ ដឹកនាំដោយប្រធានវិទ្យាស្ថានមួយរូប ដែលមានសញ្ញាបត្របណ្ឌិត មាននាយកដ្ឋានជាចំណុះចំនួនប្រាំបួនដូចខាងក្រោម៖
នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូប ដែលមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ។
ដូចជារាជបណ្ឌិត្យសភាកម្ពុជាដែរ ក្រៅពីការងារគ្រប់គ្រងរដ្ឋបាលដើម្បីធានានិរន្តន៍ភាពរបស់ខ្លួន វិទ្យាស្ថាននៅមានការងារចម្បងៗបីទៀត គឺស្រាវជ្រាវ រៀបចំសិក្ខាសាលា និងបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវនានា។ ក្រៅអំពីនាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានទាំងប្រាំបីរបស់វិទ្យាស្ថានគឺជាផ្នែកជំនាញ ដែលមានមន្រ្តីជំនាញតាមឯកទេសរៀងៗខ្លួន ហើយមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ។ មន្ត្រីតាមនាយកដ្ឋាននានា មានភារកិច្ចធ្វើការសិក្សាស្រាវជ្រាវលើគម្រោងនានា ទៅតាមឯកទេសរបស់ខ្លួន ដើម្បីរៀបចំសិក្ខាសាលា និងបោះពុម្ពផ្សាយស្នាដៃដែលខ្លួនស្រាវជ្រាវបាន។
ទីតាំងរបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមស្ថិតនៅក្នុងក្នុងអគារខេមរវិទូរ នៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ដែលមានអាសយដ្ឋានដូចខាងក្រោម៖
- មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ
- ទូរស័ព្ទទាក់ទង៖ (០១២)-xxx-xxx
- គេហទំព័រ៖ https://ihss.rac.gov.kh/
- ទំព័រ Facebook៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
ចក្ខុវិស័យ
សិក្សាស្រាវជ្រាវជាន់ខ្ពស់លើវិស័យមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៅក្នុងប្រទេស ក្នុងតំបន់ និងលើសកលលោក ដើម្បីរួមចំណែកកសាងប្រទេសកម្ពុជាមួយដែលមានភាពសម្បូរបែបខាងចំណេះដឹង វប្បធម៌ ប្រពៃណី ធនធានមនុស្ស និងវិបុលភាពជាភិយ្យោភាព។
គោលដៅ
សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រលើវិស័យមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងស្មារតីសន្តិភាព អភិវឌ្ឍនភាព និងភាពសុខដុមរមនាតាមគោលដៅនយោបាយ របស់រាជរដ្ឋាភិបាល។
បេសកកម្ម
វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម មានបេសកកម្មដូចតទៅ៖
- សិក្សាស្រាវជ្រាវ វិភាគ និងផ្តល់យោបល់ ឬជូនព័ត៌មានអំពីវិស័យមនុស្សសាស្រ្តនិងវិទ្យាសាស្ត្រសង្គម
- រៀបចំវេទិកាវិទ្យាសាស្ត្រនានា ដែលពាក់ព័ន្ធនឹងវិស័យមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
- អភិវឌ្ឍសមត្ថភាពមន្ត្រីឱ្យកាន់តែប្រសើរឡើងនូវវិធីសាស្ដ្រស្រាវជ្រាវលើវិស័យមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ និងស្នាដៃស្រាវជ្រាវនានា ព្រមទាំងឯកសារទាំងឡាយ ដែលពាក់ព័ន្ធនឹងវិស័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
- ធ្វើកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលការសិក្សាស្រាវជ្រាវជាមួយក្រសួង/ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា ដែលមានគោលបំណងដូចគ្នា
- គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់វិទ្យាស្ថាន
- អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជបណ្ឌិត្យសភាកម្ពុជាប្រគល់ជូន។
រចនាសម្ព័ន្ធវិទ្យាស្ថាន
