March 29, 2024
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅរាជ​បណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ​

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅរាជ​បណ្ឌិត្យ​សភា​កម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត​សភា​ចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅបន្ទប់២-០៨ អគារឥន្ទ្រទេវីនៃរាជ​បណ្ឌិត្យ​សភាកម្ពុជា។

ក្នុងកិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ និងឯកឧត្ដមបណ្ឌិត លោកជំទាវបណ្ឌិត លោក​បណ្ឌិត លោកស្រីបណ្ឌិត ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាសរុបចំនួន២០រូប ដែលមានរបៀប​វារៈចំនួន​៣​សំខាន់ៗ៖

– ការស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាល

– ការកំណត់កាលបរិច្ឆេទរៀបចំបោះឆ្នោតផ្ដល់គោរមងារបណ្ឌិតសភាចារ្យ

– អំពីការរៀបចំដំណើរការទូទៅ និងគម្រោងស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានមាន​ប្រសាសន៍​គូសបញ្ជាក់បន្ថែមជូនឯកឧត្ដមបណ្ឌិតសភាចារ្យ និងឯកឧត្ដមបណ្ឌិត លោកជំទាវបណ្ឌិត លោកបណ្ឌិត លោកស្រី​បណ្ឌិត ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែបំពេញការងារឱ្យមានប្រសិទ្ធភាព ហើយរាល់ការផ្ដល់​យោបល់​ជូនដល់ប្រមុខរាជរដ្ឋាភិបាល ត្រូវតែជាធាតុចូលដែលកើតចេញពីការសិក្សាគ្រប់ជ្រុងជ្រោយ និងមានមូលដ្ឋានហេតុផលវិទ្យា​សាស្ត្រ​​ច្បាស់លាស់ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្ដែងរបស់សង្គមជាតិនាពេលបច្ចុប្បន្ន៕