ដោយ៖ លោក ហៃ សុគន្ធា (បេក្ខជនបណ្ឌិតផ្នែកភូមិវិទ្យា)
មន្រ្តីស្រាវជ្រាវផ្នែកភូមិវិទ្យានិងនគរូបនីយកម្ម វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម
១‑សេចក្តីផ្តើម
ព្រះរាជាណាចក្រកម្ពុជា
ជាប្រទេសមួយនៃអាស៊ីមូសុងដែលស្ថិតនៅចន្លោះខ្សែស្របទី១០ និង ខ្សែស្របទី១៥
នៃរយៈទទឹងខាងជើង និង នៅចន្លោះខ្សែបណ្ដោយទី១០២ និង ខ្សែបណ្ដោយទី១០៨ នៃរយៈបណ្ដោយខាងកើត
ដែលមានផ្ទៃក្រឡាដែលមាន ១៨១.០៣៥ គម២។ សណ្ឋានដីប្រទេសកម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង
ដែលមានចំណុចកណ្ដាលស្ថិតនៅក្បែរទីរួមខេត្តកំពង់ធំ ប្រវែងពីជើងទៅត្បូងប្រមាណជា
៤៤០គ.ម. និង ពីកើតទៅលិចប្រមាណជា ៥៦០គ.ម. ។ ប្រទេសកម្ពុជាមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសថៃ
និង ប្រទេសឡាវ ខាងកើតជាប់នឹងប្រទេសវៀតណាម ខាងត្បូងជាប់នឹងប្រទេសវៀតណាម និង
ឈូងសមុទ្រថៃ និង ខាងលិចជាប់នឹងប្រទេសថៃ ហើយមានប្រវែងសរុបប្រមាណ ២.៦០០ គ.ម.
ដែលក្នុងនោះមាន ៥/៦ ជាដីគោក និង ១/៦ ជាមាត់សមុទ្រ។
តាមលក្ខណៈភូមិសាស្រ្តទូទៅ
ប្រទេសណាដែលមានផ្ទៃដីកាន់តែធំ មានន័យថាប្រទេសនោះមានលក្ខណៈ និង រូបរាងនៃសណ្ឋានដីកាន់តែខុសគ្នា។
សណ្ឋានដី គឺជាធាតុផ្គុំសំខាន់នៃអង្គផែនដីចម្រុះដោយធម្មជាតិ ប្រកបដោយធាតុសមាសផ្សេងៗក្នុងបរិស្ថានធម្មជាតិ
រួមមាន សិលា ដី ទឹក រុក្ខជាតិ សត្វ កម្តៅព្រះអាទិត្យ អាកាសធាតុ កម្លាំងតិចតួចតូនិច។ល។
ក្រោយពីបានទទួលអន្តរកម្មដ៏ខ្លាំងក្លា និង យ៉ាងស្មុគស្មាញមក ធាតុបង្កនៃបរិស្ថានធម្មជាតិក៏បានឯកភាពរួមជាសណ្ឋានដីមួយ
ដែលមានទម្រង់ដូចសព្វថ្ងៃនេះ។ សណ្ឋានដីមួយផ្នែកទទួលឥទ្ធិពលពីសកម្មភាពធម្មជាតិ រីឯមួយផ្នែកទៀត
ទទួលសកម្មភាពពីមនុស្ស ពោលគឺ មានសារៈសំខាន់ដល់ដែនដីផលិតកម្ម ពិសេស ដល់របាយកម្លាំងផលិតកម្ម
សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម និង ពិភពលោកទាំងមូលតែម្តង។ មានន័យថា នៅលើផ្ទៃសណ្ឋានដីជាច្រើន
គឺអាចជាកន្លែងសម្រាប់ប្រកបការងារផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសង្គមមនុស្ស
និង ជីវិតទូទៅនៃភពផែនដី។
គំនូសកាត់សណ្ឋានដីប្រទេសកម្ពុជាពីនិរតីទៅឦសាន
ចំពោះលក្ខណៈទូទៅនៃសណ្ឋានដីប្រទេសកម្ពុជា
គឺមានរាងផតចំកណ្តាល ដែលព័ទ្ធស្ទើរជុំវិញទៅដោយភ្នំ និង ខ្ពង់រាប។ បើសិនជាគេធ្វើពុំនូសកាត់ទទឹងសណ្ឋានដីប្រទេសកម្ពុជា
ពីប៉ែកនិរតីទៅឦសាន គេឃើញសណ្ឋានដីប្រទេសកម្ពុជាមានលក្ខណៈងាយ
មិនសាំញ៉ាំ ព្រោះតំបន់ខ្ពស់ៗស្ថិតនៅតែតាមព្រំប្រទល់ប្រទេស
ហើយព័ទ្ធស្ទើរជុំវិញកំហូងដ៏ធំមួយ ដែលគ្របដណ្តប់ទៅដោយដីល្បាប់ គឺតំបន់ទំនាបកណ្តាល ដែលជាតំបន់ដ៏ប្រសើរសម្រាប់ដំណាំកសិកម្ម និង ជាតំបន់ដែលបង្កលក្ខណៈងាយស្រួលដល់ការតាំងទីលំនៅផងដែរ។
តំបន់ទំនាបឆ្នេរនៃប្រទេសកម្ពុជា គឺស្ថិតនៅចន្លោះឆ្នេរសមុទ្រ និង តំបន់ជួរភ្នំក្រវាញ
មានប្រវែងប្រមាណពី២០ទៅ៣០គ.ម. លាតសន្ធឹងនៅតាមបណ្តោយឈូងសមុទ្រថៃ គ្របដណ្តប់ខេត្តចំនួន៤នៃប្រទេសកម្ពុជា
គឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និង ខេត្តកែប ដែលសណ្ឋានដីភាគច្រើនមានទម្រង់ជាដីខ្សាច់
ដែលអាចបង្កលទ្ធភាពប្រសើរសម្រាប់ដំណាំកសិកម្ម ពិសេស ដំណាំដូង និង ដំណាំចម្ការធំៗ ដូចជា
ចម្ការម្រេច ធុរេន កៅស៊ូ និង ដំណាំស្រូវជាដើម។ ម៉្យាងទៀត តំបន់នេះ ក៏មានប្រព័ន្ធផ្លូវទឹកជាច្រើន
ដែល មានប្រភពមកពីតំបន់ជួរភ្នំក្រវាញ ហើយអាចផ្តល់លទ្ធភាពសម្រាប់ផលិត ថាមពលវារីអគ្គីសនីបានផងដែរ។
សម្រាប់ទំនាបឆ្នេរវិញ ក៏ជាតំបន់ដែលអាចផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈ ធនធានធម្មជាតិ
និង ការអភិវឌ្ឍវិស័យទេសចរណ៍ រួមជាមួយនឹងឆ្នេរសមុទ្រកម្ពុជាប្រវែង
៤៤០ គ.ម. ប្រកបទៅដោយទេសភាពល្អប្រសើរ ពោលគឺ មានរុក្ខជាតិស្រស់បំព្រងគ្រប់រដូវកាល
ជាពិសេស គឺព្រៃកោងកាងនៅតាមឆ្នេរសមុទ្រ។ ក្រៅពីជាមជ្ឈមណ្ឌលទេសចរណ៍ តំបន់ទំនាបឆ្នេរសមុទ្រកម្ពុជា ដែលមានឆកកំពង់សោម
និង ឆករាម ក៏ជាទីជម្រកដ៏ប្រសើរសម្រាប់កំពង់ផែ ដូចជា កំពង់ផែក្រុងព្រះសីហនុដែលសព្វថ្ងៃ
កំពុងមានសកម្មភាពយ៉ាងខ្លាំងក្លាសម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ។
ដូចគ្នានេះដែរ តំបន់ឈូងសមុទ្រកម្ពុជា ដែលមានលក្ខណៈជាសមុទ្រត្រូពិក
គឺជាទីប្រសើរដល់ការធ្វើអាជីវកម្មនេសាទសមុទ្រ នាវាទេសចរណ៍តាមឆ្នេរ និង សកម្មភាពកំពង់ផែជាដើម។ ធនធានសមុទ្រជាច្រើនទៀត
ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែរ ដូចជា ធនធានរ៉ែនៅតំបន់ជាយទ្វីប
និង តំបន់ឈូងសមុទ្រកម្ពុជា និង លទ្ធភាពនៃឧស្សាហកម្មផ្សេងទៀត
(អំបិលក្លរ៉ួ សូដ្យូម ប៉ូតាស្យូម….)។
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង
តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញទៅដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។
តំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងត្រូវបានចាប់អារម្មណ៍ពីវិនិយោគបរទេស ក្នុងការធ្វើនគរូបនីយកម្ម ប៉ុន្តែ តំបន់ទំនាបឆ្នេរវិញដែលមានវិលាសភាពដ៏ធំធេង
ហាក់មិនទាន់មានការវិនិយោគច្បាស់លាស់នៅឡើយទេ ពោលគឺ តំបន់ទាំងនេះនៅតែជាទីកន្លែងសម្រាប់ប្រជាជននៅក្នុងតំបន់ប្រកបរបរចិញ្ចឹមជីវិត
ដោយអាស្រ័យធនធាននានានៅតាមតំបន់ឆ្នេរ និង ឈូងសមុទ្រ។
២‑លក្ខណៈភូមិសាស្រ្តតំបន់ឆ្នេរ និង ឈូងសមុទ្រកម្ពុជា
សិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ
ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល៣៧០.៤ គ.ម.) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គម២ ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់ដែនសមុទ្រ[1] និង គាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជា លើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។ បើតាមកំណត់សម្គាល់នៃពុំនូសចែកសណ្ឋានប្រទេសកម្ពុជា ពីនិរតីទៅឦសាន បានបង្ហាញថា ផ្នែកនិរតីប្រទេសជាតំបន់ឈូងសមុទ្រនិង តំបន់ទំនាបឆ្នេរ (តំបន់ឆ្នេរសមុទ្រ
និង ទំនាបឆ្នេរ) ដែលមានសណ្ឋានងើបឡើងបន្តិចម្តងៗ ពីតំបន់ឆ្នេរសមុទ្រ ឆ្ពោះទៅកាន់តំបន់ជួរភ្នំក្រវាញ ប៉ុន្តែ ក៏នៅមានសណ្ឋានដីខ្លះៗជាលំនាំកូនភ្នំនៅក្នុងតំបន់ទំនាបឆ្នេរនេះដែរ ហើយកន្លែងខ្លះ មានកម្ពស់រហូតដល់៤១០ម.(កោះកុង)[2]។
ខេត្តចំនួន៤នៃប្រទេសកម្ពុជា
មានទីតាំងនៅជាប់នឹងឈូងសមុទ្រនៃប៉ែកនិរតី ហើយក៏ជាខេត្តដែលត្រូវបានចាត់ទុកជាតំបន់អទិភាព នៃធនធានសមុទ្ររបស់ប្រទេសកម្ពុជា រួមមានៈ ទី១‑ខេត្តកោះកុង
គ្របដណ្តប់លើផ្ទៃដី ១០.០៤៥គម២ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តពោធិសាត់
ខាងកើតជាប់នឹងកំពង់ស្ពឺ ខាងត្បូងជាប់នឹងខេត្តព្រះសីហនុ និង
ខាងលិចជាប់នឹងឈូងសមុទ្រថៃ ទី២‑ខេត្តព្រះសីហនុ គ្របដណ្តប់លើផ្ទៃដី
២.៦៥៨គម២ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកោះកុង
ខាងកើតជាប់នឹងខេត្តកំពត និង កំពង់ស្ពឺ
ខាងត្បូង និង ខាងលិច ជាប់នឹងខេត្តកំពត និង ឈូងសមុទ្រថៃ ទី៣‑ខេត្តកំពត គ្របដណ្តប់លើផ្ទៃដី៤.៨៧៣គម២
ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ស្ពឺ
ខាងកើតជាប់នឹងខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ និង ខាងលិចជាប់នឹងខេត្តព្រះសីហនុ និង ទី៤‑ខេត្តកែប គ្របដណ្តប់លើផ្ទៃដី១៥៨,៦៣គម២ ដែលមានព្រំប្រទល់ដីគោកព័ទ្ធជុំវិញដោយខេត្តកំពត
និង ព្រំប្រទល់សមុទ្រប្រវែង២៦គ.ម.។ ខេត្តនេះនៅប៉ែកនិរតីប្រទេស ដែលមានចម្ងាយប្រមាណ១៧៥គ.ម. ពីរាជធានីភ្នំពេញ[3]។
ផែនទីតំបន់ទំនាបឆ្នេរ និង ឈូងសមុទ្រកម្ពុជា
២.១‑សណ្ឋានដី
សណ្ឋានដីនៃតំបន់ទំនាបឆ្នេរ គឺជាតំបន់ដែលស្ថិតនៅចន្លោះឆ្នេរសមុទ្រនិង ជួរភ្នំក្រវាញ ដែលមានចម្ងាយប្រមាណពី២០គ.ម.
ទៅ ៣០គ.ម. ពោលគឺ មានរយៈកម្ពស់កើនយ៉ាងរហ័ស ពីសមុទ្រទៅទល់ជើងជួរភ្នំក្រវាញ។
ទោះបីជារបាំងនៃតំបន់ជួរភ្នំក្រវាញ បានខណ្ឌចែកតំបន់ទំនាបឆ្នេរជាមួយនឹងតំបន់ទំនាបកណ្ដាលដែលជាបេះដូងនៃប្រទេសកម្ពុជាក៏ដោយ
ក៏សណ្ឋានដីនៃតំបន់ទាំងពីរនេះ មានលទ្ធភាពអាចតភ្ជាប់គ្នាតាមច្រកសំខាន់ៗ៣ គឺ[4]៖
ក‑ ច្រកវាលវែងៈ ពីតំបន់មោងឬស្សីឆ្ពោះទៅខេត្តកោះកុង
ខ‑ ច្រកតាសីៈ ពីតំបន់ពោធិ៍សាត់ទៅស្រែអំបិល
គ‑ ច្រកពេជ្រនិលៈ ពីកំពង់ស្ពឺទៅស្រែអំបិល
២.២‑ប្រព័ន្ធផ្លូវទឹក
មួយភាគប្រាំមួយ
(៤៤០គ.ម.) នៃបរិវេណព្រំដែនប្រទេសកម្ពុជា
គឺឆ្នេរសមុទ្រ ដែលស្ថិតនៅតាមបណ្ដោយឈូងសមុទ្រថៃ
ហើយប្រព័ន្ធផ្លូវទឹកនៃតំបន់នេះ
ភាគច្រើនជាប្រភេទស្ទឹងតូចៗដែលមានចម្ងាយខ្លីៗ និង មានរបបទឹកឡើង និង ស្រកឆាប់រហ័ស
ពោលគឺអាស្រ័យទៅលើទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវាញ ដែលជាប្រភពដ៏សំខាន់នៃប្រព័ន្ធផ្លូវទឹកទាំងនេះ។
ផ្លូវទឹកសំខាន់ៗនៃតំបន់នេះ ច្រើនតែហូរធ្លាក់ពីរយៈកម្ពស់ ៥០០ម. ទៅ ៦០០ម. ធ្លាក់ពីល្បាក់មួយទៅកាន់ទំនាបជិតៗ
ដោយបត់បែនជាភ្នែនដ៏ច្រើន មុននឹងទៅដល់មាត់សមុទ្រ ដែលមានចម្ងាយរហូតទៅដល់ទៅ២០គ.ម.។
ជ្រោះជាច្រើនដែលស្ងួតនៅរដូវប្រាំងតែងតែមានទឹកច្រើន
និង ហូរយ៉ាងខ្លាំងនៅរដូវវស្សា ពេលខ្លះកម្លាំងទឹកហូរបាននាំមកនូវដុំថ្មធំៗ
និង មែកឈើមកជាមួយផងក៏មាន។ ក្រៅអំពីទឹកភ្លៀង ប្រព័ន្ធផ្លូវទឹកនៅក្នុងតំបន់នេះ
ស្ថិតនៅក្រោមឥទ្ធិពលនៃជំនោរសមុទ្រថែមទៀត ពោលគឺ នៅរដូវប្រាំង ទឹកសមុទ្រតែងតែហូរត្រឡប់ចូលទៅក្នុងប្រព័ន្ធផ្លូវទឹកទាំងនេះតាមកម្រិតនៃនីវ៉ូសមុទ្រ។ ប្រព័ន្ធផ្លូវទឹកសំខាន់ៗនៃតំបន់ឆ្នេរសមុទ្រ
ពីជើងទៅត្បូង រួមមាន ស្ទឹងមេទឹក (ប្រភពនៅភ្នំធំ) ស្ទឹងព្រែកតាតី (ប្រភពស្ទឹងកែប) ស្ទឹងជាយអារែង
(ប្រភពព្រែកយួន និង ព្រែកតាចន្ទ) ព្រែកជីផាត
ព្រែកកំពង់សោម ស្ទឹងកំពត (ប្រភពនៅភ្នំដំរី) ស្ទឹងទូកមាស។ ក្រៅពីផ្លូវទឹកសំខាន់ៗខាងលើនេះ តំបន់ឆ្នេរសមុទ្រនៅមានកូនជ្រោះជាច្រើន
ដែលតែងតែនាំនូវកម្ទេចវត្ថុគ្រប់យ៉ាង មកចាក់បំពេញត្រើយសមុទ្រនៅរាល់រដូវភ្លៀង។
២.៣‑ឆ្នេរសមុទ្រ និង ឈូងសមុទ្រនៃប្រទេសកម្ពុជា
២.៣.១‑ឆ្នេរសមុទ្រ
តាមលក្ខណៈភូមិសណ្ឋានបង្ហាញថា ឆ្នេរសមុទ្រកម្ពុជាមានស្ទើរកោះពីរយ៉ាងដាច់ពីគ្នាដោយសារឆកកំពង់សោម ពោលគឺ
ស្ទើរកោះស្មាច់ និង ស្ទើរកោះវាលរេញ។ ទឹកសមុទ្រកម្ពុជាមិនសូវជ្រៅប៉ុន្មានទេ
ដោយមានជម្រៅទឹកមិនលើសពី៧៥ម. ដែលជាកត្តានាំឲ្យមានលទ្ធភាព
ច្រើនក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចនានា នៅតាមសមុទ្រ។ រាជរដ្ឋា-ភិបាលបានកសាងកំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែរាមនៅតាមឆ្នេរសមុទ្រនេះ
ក្នុងការធ្វើបម្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ ហើយទីក្រុងនានាដែលស្ថិតនៅតាមឆ្នេរ ក៏ជាផ្នែកសំខាន់សម្រាប់វិស័យទេសចរណ៍ប្រកបដោយសោភណភាពប្រសើរ។
តាមការសិក្សាអំពីភូមិវិទ្យាសេដ្ឋកិច្ច គេអាចបែងចែកតំបន់ឆ្នេរសមុទ្រកម្ពុជា
ជា៥តំបន់ គឺ[5] ៖
ក‑ ពីចាំយាមទៅព្រែកគគីរ៖ ឆ្នេរសមុទ្រតំបន់នេះទាប ប្រកបទៅដោយភក់ និង ព្រៃកោងកាង ដែលបង្កលក្ខណៈងាយស្រួល ដល់ការតាំងទីលំនៅរបស់មនុស្ស ហើយភាគច្រើនលើសលប់ ជាភូមិអ្នកនេសាទ ដូចជា ភូមិថ្នល់ក្របី
ភូមិបឹងក្រសោប ភូមិកោះចៅលាវ ភូមិកោះកាពិជាដើម។
ខ‑ ពីព្រែកគគីរទៅជ្រោយសូរិយាវង្ស៖ ទីតាំងនៃឆ្នេរសមុទ្រតំបន់នេះ ស្ថិតនៅក្បែរជើងភ្នំ និង នៅចំមុខខ្យល់មូសុង ហើយឆ្នេរមានសណ្ឋានប្រកបទៅដោយថ្ម និង មានរាងរឆិញរឆុញ ប៉ុន្តែ ពុំសូវសម្បូរផ្ទាំងថ្មធំៗទេ មានតែជ្រោយខ្លះៗ ដែលជាជម្រកនៃឆកសមុទ្រប៉ុណ្ណោះ។ តំបន់នេះ មានកោះ និង កូនកោះជាច្រើន នៅរាយបន្តពីមុខជ្រោយទាំងនោះ
ប៉ុន្តែ ពុំសូវមានមនុស្សរស់នៅទេ។
គ‑ ឆកកំពង់សោម៖ តំបន់នេះ ព័ទ្ធពីក្រៅដោយកោះភ្នំមួយជួរ និង សម្បូរព្រៃ។ នៅខាងកើត និង
ខាងលិចឆកនេះ មានជ្រោយសូរិយាវង្ស និង ជ្រោយថ្មស ដែលមានភូមិអ្នកនេសាទ និង
ជ្រោយវាលរេញ ដែលមានកំពង់ផែកំពង់សោម។ ទិដ្ឋភាពទូទៅនៃឆកកំពង់សោមប្រសើរណាស់ ព្រោះឆកនេះ បែរមុខចំខ្យល់មូសុងវស្សាពីទិសនិរតី ដែលមានទទឹងប្រមាណ ៣០គ.ម. ហើយមានឆ្នេរទាបនៅប៉ែកខាងលិច និង ខាងកើត និង មានថ្មប៉ប្រះទឹក ត្រង់ផ្នែកខាងត្បូង។
ម្យ៉ាងទៀត ឆកនេះចាប់គោកបន្តិចម្ដងៗ ដោយសារល្បាប់ដីច្រើនដែលចាក់បំពេញដោយប្រព័ន្ធផ្លូវទឹកទាំងឡាយ ហើយក៏ជាទីដ៏ប្រសើរសម្រាប់ជាតំបន់ជីវចម្រុះនានាផងដែរ។
ឃ‑ ពីកំពង់សោមដល់ឆកទឹកសាប៖
តំបន់នេះមានឆ្នេរខ្សាច់ជាច្រើន ជាមួយនឹងប្រភេទរុក្ខជាតិកោងកាងជាច្រើន
ដុះឆ្លាស់គ្នានឹងដុំថ្មដែលជាទីប្រសើរសម្រាប់ទេសចរណ៍ឆ្នេរសមុទ្រ។
នៅចំកណ្ដាលតំបន់នេះ មានឆករាម ដែលជាជម្រកយ៉ាងល្អសម្រាប់កំពង់ផែរាម ហើយអាចគេចផុតពីខ្យល់ព្យុះមូសុង
ដែលតែងតែកើតមានស្ទើររាល់ឆ្នាំ។
ង‑ ពីឆកទឹកសាបទៅហាទៀង (ប្រទេសវៀតណាម) តំបន់នេះមានរាងផតចូលក្នុង
ដោយសារឆកទឹកសាប និង ឆកវាលរេញ ដែលមានឆ្នេរទាប ហើយពោរពេញទៅដោយភក់។ នៅក្បែរជើងឆ្នេរចោតនៃភ្នំបូកគោ
មានឆ្នេររាងជាដងធ្នូ សម្បូរទៅដោយដើមកោងកាង ហើយផ្នែកខាងកើតពាមសមុទ្រនៃស្ទឹងកំពត
ឆ្នេរនៅតែទាបរហូត លើកលែងតែជ្រោយកែប។
២.៣.២‑តំបន់ឈូងសមុទ្រ និង កោះ
តំបន់ឈូងសមុទ្រ និង កោះនៃប្រទេសកម្ពុជា គឺមានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រថៃ ដែលជា សមុទ្រមិនស្រូវមានជម្រៅទឹកជ្រៅប៉ុន្មានទេ ពោលគឺ មានជម្រៅមធ្យមប្រមាណ១០ម. ហើយជម្រៅអតិប្បរមាគឺមិនលើសពី៧៥ម.។ ឈូងសមុទ្រនេះ បានកាត់ផ្ដាច់ដែនដីកម្ពុជាពីឧបទ្វីបម៉ាឡាកា
កោះសូម៉ាត្រា និង កោះជ្វា។ ទឹកនៃតំបន់ឈូងសមុទ្រនេះ មានសភាពស្ងប់នៅរដូវប្រាំង
(ពីខែធ្នូទៅដល់ខែមេសា) និង មានភាពរញ្ជួយដោយរលកធំៗ នៅរដូវវស្សា
(ពីខែឧសភាទៅដល់ខែវិច្ឆិកា)។ ភាពស្ងប់ ឬ ភាពរញ្ជួយនៃទឹកសមុទ្រតំបន់នេះ
គឺប្រែប្រួលទៅតាមរបបខ្យល់មូសុងដែលបក់មកពីទិសឦសាន ឬ បក់មកពីទិសនិរតី។
ឈូងសមុទ្រនេះ ស្ថិតនៅក្រោមឥទ្ធិពលនៃជំនោរទឹកដូចសមុទ្រដទៃទៀតដែរ គឺក្នុងមួយថ្ងៃ
(២៤ម៉ោង) មានជំនោរចំនួនពីរ ឆ្លាស់គ្នានឹងលំនាចចំនួនពីរ ដែលកើតឡើងដោយការប្រែប្រួលនៃផ្ទៃទឹកសមុទ្រទាំងឡាយ
ក្រោមឥទ្ធិពលនៃទំនាញរវាងព្រះអាទិត្យ និង ព្រះចន្ទ។
ខ្យល់មូសុងឦសានក្នុងសមុទ្រចិន បានបង្កឱ្យចរន្តសមុទ្របែរទៅទិសពាយ័ព្យ
ដោយមានមួយផ្នែកបែរទៅរកឆ្នេរម៉ាឡាកា រួចបង្វិលមួយជុំស្របទៅនឹងទ្រនិចនាឡិកា។
ចំពោះឆ្នេរសមុទ្រកម្ពុជាវិញ ចរន្តកើតឡើងពីទិសពាយ័ព្យទៅអាគ្នេយ៍ ជាហេតុបណ្ដាលឱ្យឆ្នេរនេះគេចផុតពីគ្រោះថ្នាក់
ពោលគឺ ខ្យល់មូសុងឦសាននេះហើយ ដែលបង្កើតរដូវនេសាទតាមឆ្នេរសមុទ្រកម្ពុជា។ គេសង្កេតឃើញមានបាតុភូតមួយផ្ទុយទៅវិញ
នៅរដូវខ្យល់មូសុងនិរតី គឺចរន្តសមុទ្រចូលមកប៉ះនឹងឆ្នេរសមុទ្រកម្ពុជា រួចឡើងទៅទិសខាងជើង ដែលបង្កឱ្យមានរលកធំៗនៅកណ្ដាលសមុទ្រ
បក់ឆ្ពោះមកតំបន់ឆ្នេរនេះតែម្ដង ពោលគឺ ខ្យល់មូសុងនិរតីនេះហើយ ដែលបង្កើតរដូវយ៉ាងអាក្រក់នៅតំបន់ឈូងសមុទ្រ
និង តំបន់ឆ្នេរសមុទ្រ ដែលបណ្ដាលឲ្យនាវាចរប្រព្រឹត្តទៅដោយពិបាក និងដោយគ្រោះថ្នាក់។
ដែនដីនៃកោះទាំងឡាយរបស់កម្ពុជា[6] គឺមានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រថៃ
ដែលក្នុងនោះ មានក្រុមកោះនៅផ្នែកខាងជើង ដូចជា កោះពរ កោះកាពិ កោះចៅលាវ កោះស្កេត។ កូនកោះមួយក្រុមប្រកបទៅដោយថ្ម មានទីតាំងនៅតាមបណ្ដោយជុំវិញជ្រោយស្មាច់
គឺកូនកោះដំបង កោះព្រះ កោះបួនជាដើម។ កោះរ៉ុង និង កោះរ៉ុងសន្លឹម ស្ថិតនៅពីមុខឆកកំពង់សោម ហើយក្រុមកោះនៅខាងមុខ ស្ទើរកោះវាលរេញ រួមមាន
កោះពស់ កោះតាកៀវ កោះឫស្សី កោះត្រែស កោះចន្លុះកោះស្រមោច មានកោះថ្មី និង កោះសេះជាដើម។
កោះកុង ជាកោះធំជាងគេនៃប្រទេសខ្មែរ (ផ្ទៃដីប្រមាណ៨០គម២) គឺជាកូនភ្នំមួយកម្ពស់៤១០ម. ដែលដាច់ចេញពីទ្វីបដោយសារបំណាក់ភ្នំភ្លើង។ កោះត្រល់ (បច្ចុប្បន្នជាកោះហ្វូគួក)
គឺជាកោះមួយដ៏ធំ ដែលអាចការពារឆ្នេរពីខ្យល់មូសុងនិរតី
ហើយក៏ជារបាំង (ទីជម្រកសមុទ្រ) នៃភូមិនេសាទជាច្រើន។
ក្រុមកោះនៅផ្នែកខាងត្បូង រួមមានកោះស្វាយ កោះទន្សាយ កោះត្បាល់ កោះអង្គុញ និង កោះសេះជាដើម។
កោះភាគច្រើននៃឈូងសមុទ្រថៃ មានមនុស្សរស់នៅតិចតួចនៅឡើយ កោះខ្លះ នៅមានលក្ខណៈធម្មជាតិស្ទើរតែទាំងស្រុង ប្រកបទៅដោយព្រៃក្រាស់ៗ ដែលនៅពុំទាន់បានទាញយកផលប្រយោជន៍សេដ្ឋកិច្ចនៅឡើយ។
(…នៅមានតទៅលេខក្រោយ…)
[1]
http://www.wepa-db.net/policies/state/cambodia/seaarea.htm
[2]សាគូ សាម៉ុត ភូមិវិទ្យាប្រទេសខ្មែរ ទំព័រ២៦
[3]http://kep.gov.kh/ស្ថានភាពទូទៅខេត្តកែប
[4]ក្រសួងអប់រំ យុវជន និងកីឡា សៀវភៅសិក្សាសង្គមថ្នាក់៩ ភ្នំពេញ ២០១៧ ទំព័រ២៣
[5]ហៃ សុគន្ធា ភូមិវិទ្យាសេដ្ឋកិច្ចកម្ពុជា ឯកសារបង្រៀនតាមសាកលវិទ្យាល័យ ២០១៣ ទំព័រ៤៥
[6]សាគូ សាម៉ុត ភូមិវិទ្យាប្រទេសខ្មែរ ភ្នំពេញ ២០១០ ទំព័រ២៨

Leave a Reply