April 16, 2024
ដោយ៖ លោក ហៃ សុគន្ធា (បេក្ខជនបណ្ឌិតផ្នែកភូមិវិទ្យា) មន្រ្តីស្រាវជ្រាវផ្នែកភូមិវិទ្យានិងនគរូបនីយកម្ម វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

ដោយ៖ លោក ហៃ សុគន្ធា (បេក្ខជនបណ្ឌិតផ្នែកភូមិវិទ្យា)

មន្រ្តីស្រាវជ្រាវផ្នែកភូមិវិទ្យានិងនគរូបនីយកម្ម វិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

១‑សេចក្តីផ្តើម

ព្រះរាជាណាចក្រកម្ពុជា
ជា​ប្រទេស​មួយ​នៃ​អាស៊ី​មូសុង​ដែល​ស្ថិត​នៅ​ចន្លោះ​ខ្សែស្រប​ទី​១០ និង​ ខ្សែស្រប​ទី​១៥
នៃរយៈ​ទទឹង​ខាងជើង និង ​នៅ​ចន្លោះ​ខ្សែ​បណ្ដោយ​ទី​១០២ និង​ ខ្សែ​បណ្ដោយ​ទី​១០៨ នៃ​រយៈ​បណ្ដោយ​ខាងកើត
ដែលមាន​ផ្ទៃក្រឡា​ដែល​មាន ១៨១.០៣៥ គម។ សណ្ឋានដីប្រទេស​កម្ពុជា​មាន​រាង​ជាពហុកោណ​ស្ទើរ​ស្មើ​ជ្រុង
ដែល​មាន​ចំណុច​កណ្ដាល​ស្ថិតនៅក្បែរ​ទីរួម​ខេត្តកំពង់ធំ ​ប្រវែង​ពី​ជើង​ទៅ​ត្បូង​ប្រមាណជា
៤៤០គ.ម. និង ​ពី​កើត​ទៅ​លិចប្រមាណជា ៥៦០គ.ម. ។ ប្រទេសកម្ពុជា​មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ប្រទេស​ថៃ
និង ​ប្រទេស​ឡាវ ខាងកើត​ជាប់​នឹង​ប្រទេស​វៀតណាម ខាងត្បូង​ជាប់​នឹង​ប្រទេស​វៀតណាម និង
​ឈូង​សមុទ្រ​ថៃ និង ខាងលិច​ជាប់​នឹង​ប្រទេស​ថៃ ហើយមាន​ប្រវែងសរុបប្រមាណ ២.៦០០ គ.ម.
ដែលក្នុងនោះមាន ៥/៦ ជា​ដី​គោក និង ១/៦ ជា​មាត់​សមុទ្រ។

តាមលក្ខណៈភូមិសាស្រ្តទូទៅ
ប្រទេសណាដែលមានផ្ទៃដីកាន់តែធំ មានន័យថាប្រទេសនោះមានលក្ខណៈ និង រូបរាងនៃសណ្ឋានដីកាន់តែ​ខុស​គ្នា។
សណ្ឋានដី គឺជាធាតុផ្គុំសំខាន់នៃអង្គផែនដីចម្រុះដោយធម្មជាតិ ប្រកប​ដោយ​ធាតុ​សមាស​ផ្សេងៗក្នុងបរិស្ថានធម្មជាតិ
រួមមាន សិលា ដី ទឹក រុក្ខជាតិ សត្វ កម្តៅព្រះអាទិត្យ អាកាសធាតុ កម្លាំង​តិចតួចតូនិច។ល។
ក្រោយពីបាន​ទទួល​អន្តរកម្មដ៏ខ្លាំងក្លា និង យ៉ាងស្មុគស្មាញមក ធាតុបង្កនៃ​បរិស្ថាន​​ធម្មជាតិ​ក៏បានឯកភាពរួមជាសណ្ឋានដីមួយ
ដែលមានទម្រង់ដូចសព្វថ្ងៃនេះ។ សណ្ឋាន​ដី​មួយ​ផ្នែកទទួល​ឥទ្ធិពលពីសកម្មភាពធម្មជាតិ រីឯមួយផ្នែកទៀត
ទទួល​សកម្មភាព​ពីមនុស្ស ពោលគឺ មាន​សារៈសំខាន់​ដល់​ដែនដីផលិតកម្ម ពិសេស ដល់របាយកម្លាំងផលិតកម្ម
សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម និង ពិភពលោកទាំងមូលតែម្តង។ មានន័យថា នៅលើផ្ទៃសណ្ឋានដីជាច្រើន
គឺអាច​ជាកន្លែងសម្រាប់ប្រកបការងារផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃ​សង្គមមនុស្ស
និង ជីវិតទូទៅនៃភពផែនដី។

គំនូសកាត់សណ្ឋានដីប្រទេសកម្ពុជាពីនិរតីទៅឦសាន

ចំពោះលក្ខណៈទូទៅនៃសណ្ឋានដីប្រទេសកម្ពុជា
គឺមានរាងផត​ចំ​កណ្តាល ដែលព័ទ្ធស្ទើរជុំវិញទៅដោយភ្នំ និង ខ្ពង់រាប។ បើសិនជាគេធ្វើពុំនូស​កាត់ទទឹងសណ្ឋានដីប្រទេសកម្ពុជា
ពីប៉ែកនិរតីទៅឦសាន គេឃើញ​សណ្ឋានដី​ប្រទេសកម្ពុជាមានលក្ខណៈងាយ
មិនសាំញ៉ាំ ព្រោះតំបន់ខ្ពស់ៗស្ថិតនៅតែ​តាមព្រំប្រទល់ប្រទេស
ហើយព័ទ្ធស្ទើរជុំវិញកំហូងដ៏ធំមួយ ដែលគ្រប​ដណ្តប់​ទៅដោយដីល្បាប់ គឺតំបន់ទំនាបកណ្តាល ដែលជាតំបន់ដ៏ប្រសើរសម្រាប់​ដំណាំ​កសិកម្ម និង ជាតំបន់ដែលបង្កលក្ខណៈងាយស្រួលដល់ការតាំង​ទីលំ​នៅ​ផងដែរ។

តំបន់ទំនាបឆ្នេរនៃប្រទេសកម្ពុជា គឺស្ថិតនៅចន្លោះឆ្នេរសមុទ្រ និង តំបន់​ជួរភ្នំក្រវាញ
មានប្រវែងប្រមាណពី២០ទៅ៣០គ.ម. លាតសន្ធឹងនៅតាម​បណ្តោយ​ឈូងសមុទ្រថៃ គ្របដណ្តប់ខេត្តចំនួន៤នៃប្រទេសកម្ពុជា
គឺ ខេត្ត​កោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និង ខេត្តកែប ដែលសណ្ឋានដី​ភាគច្រើន​មាន​ទម្រង់ជាដីខ្សាច់
ដែលអាចបង្កលទ្ធភាពប្រសើរសម្រាប់ដំណាំកសិកម្ម ពិសេស ដំណាំដូង និង ដំណាំចម្ការ​ធំៗ ដូចជា
ចម្ការម្រេច ធុរេន កៅស៊ូ និង ដំណាំស្រូវជាដើម។ ម៉្យាងទៀត តំបន់នេះ ក៏មានប្រព័ន្ធផ្លូវទឹកជាច្រើន
ដែល មានប្រភពមកពីតំបន់ជួរភ្នំក្រវាញ ហើយអាចផ្តល់លទ្ធភាពសម្រាប់ផលិត ថាមពលវារីអគ្គីសនីបានផងដែរ។
សម្រាប់ទំនាបឆ្នេរវិញ ក៏ជាតំបន់ដែលអាច​ផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈ ធនធានធម្មជាតិ
និង ការអភិវឌ្ឍវិស័យ​ទេសចរណ៍ រួមជាមួយនឹង​ឆ្នេរសមុទ្រ​កម្ពុជាប្រវែង
៤៤០ គ.ម. ប្រកប​ទៅដោយទេសភាពល្អប្រសើរ ពោលគឺ មាន​រុក្ខជាតិស្រស់បំព្រងគ្រប់រដូវកាល
ជាពិសេស គឺព្រៃកោងកាងនៅតាម​ឆ្នេរ​សមុទ្រ។ ក្រៅពីជាមជ្ឈមណ្ឌលទេសចរណ៍ តំបន់ទំនាបឆ្នេរសមុទ្រកម្ពុជា​ ដែល​មានឆកកំពង់សោម
និង ឆករាម ក៏ជាទីជម្រកដ៏ប្រសើរសម្រាប់កំពង់ផែ ដូចជា កំពង់ផែក្រុងព្រះសីហនុដែលសព្វថ្ងៃ
កំពុងមាន​សកម្មភាពយ៉ាងខ្លាំងក្លាសម្រាប់​ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ។
ដូចគ្នានេះដែរ តំបន់ឈូងសមុទ្រកម្ពុជា ដែល​មានលក្ខណៈជាសមុទ្រត្រូពិក
គឺជាទីប្រសើរដល់ការធ្វើអាជីវកម្ម​នេសាទ​សមុទ្រ នាវាទេសចរណ៍តាមឆ្នេរ និង សកម្មភាពកំពង់ផែជាដើម។ ធនធាន​សមុទ្រជាច្រើនទៀត
ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែរ ដូចជា ធនធានរ៉ែនៅតំបន់ជាយទ្វីប
និង តំបន់ឈូងសមុទ្រកម្ពុជា និង លទ្ធភាព​នៃឧស្សាហកម្មផ្សេងទៀត
(អំបិលក្លរ៉ួ សូដ្យូម ប៉ូតាស្យូម….)។

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង
តំបន់ឆ្នេរសមុទ្រកម្ពុជា​ដែលពោរពេញទៅដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់​មាន​ការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។
តំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងត្រូវបានចាប់​អារម្មណ៍ពីវិនិយោគបរទេស ក្នុងការធ្វើនគរូបនីយកម្ម ប៉ុន្តែ តំបន់ទំនាបឆ្នេរ​វិញដែលមានវិលាសភាពដ៏ធំធេង
ហាក់មិនទាន់មានការវិនិយោគច្បាស់​លាស់​នៅឡើយទេ ពោលគឺ តំបន់ទាំងនេះនៅតែជាទីកន្លែងសម្រាប់ប្រជាជន​នៅ​ក្នុង​តំបន់ប្រកបរបរចិញ្ចឹមជីវិត
ដោយអាស្រ័យធនធាននានានៅតាមតំបន់ឆ្នេរ និង ឈូងសមុទ្រ។

២‑លក្ខណៈភូមិសាស្រ្តតំបន់ឆ្នេរ និង ឈូងសមុទ្រកម្ពុជា

សិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ
ដែលអាចលាតសន្ធឹងរហូត​ដល់​ចម្ងាយ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល៣៧០.៤ គ.ម.) គ្របដណ្តប់លើផ្ទៃនៃ​ឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គម​  ត្រូវបានបង្កើតដោយយោង​តាម​សន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់ដែនសមុទ្រ[1] និង គាំទ្រដោយ​អធិបតេយ្យភាពរបស់កម្ពុជា លើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។ បើតាមកំណត់​សម្គាល់នៃពុំនូសចែកសណ្ឋានប្រទេសកម្ពុជា ពីនិរតីទៅឦសាន​ បានបង្ហាញ​ថា ផ្នែកនិរតីប្រទេសជាតំបន់ឈូងសមុទ្រ​និង តំបន់ទំនាបឆ្នេរ (តំបន់ឆ្នេរសមុទ្រ
និង ទំនាបឆ្នេរ) ដែលមានសណ្ឋានងើបឡើងបន្តិចម្តងៗ ពីតំបន់ឆ្នេរសមុទ្រ ឆ្ពោះ​ទៅ​កាន់តំបន់ជួរភ្នំក្រវាញ ប៉ុន្តែ ​ក៏នៅមាន​សណ្ឋានដីខ្លះៗជា​លំនាំកូន​ភ្នំ​នៅក្នុងតំបន់ទំនាបឆ្នេរនេះដែរ ​​ហើយកន្លែងខ្លះ មាន​កម្ពស់រហូត​ដល់៤១០ម.​(កោះកុង)[2]

ខេត្តចំនួន៤នៃប្រទេសកម្ពុជា
មានទីតាំងនៅជាប់នឹងឈូងសមុទ្រនៃ​ប៉ែក​និរតី ហើយក៏ជាខេត្តដែលត្រូវបានចាត់ទុកជាតំបន់អទិភាព​ នៃធនធាន​សមុទ្ររបស់ប្រទេសកម្ពុជា រួមមានៈ ទី១‑ខេត្តកោះកុង
គ្របដណ្តប់លើផ្ទៃដី ១០.០៤៥គម ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តពោធិសាត់
ខាងកើត​ជាប់នឹងកំពង់ស្ពឺ ខាងត្បូងជាប់នឹងខេត្តព្រះសីហនុ និង
ខាងលិចជាប់នឹង​ឈូងសមុទ្រថៃ ទី២‑ខេត្តព្រះសីហនុ គ្របដណ្តប់លើផ្ទៃដី
២.៦៥៨គម ដែល​មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកោះកុង
ខាងកើតជាប់នឹងខេត្ត​កំពត​ និង កំពង់ស្ពឺ
ខាងត្បូង និង ខាងលិច ជាប់នឹងខេត្តកំពត និង ឈូងសមុទ្រថៃ ទី៣‑ខេត្តកំពត គ្របដណ្តប់លើផ្ទៃដី៤.៨៧៣គម
ដែលមានព្រំប្រទល់ខាង​ជើង​ជាប់នឹងខេត្តកំពង់ស្ពឺ
ខាងកើតជាប់នឹងខេត្តតាកែវ ខាងត្បូងជាប់​នឹងឈូង​សមុទ្រ និង ខាងលិចជាប់នឹងខេត្តព្រះសីហនុ និង ទី៤‑ខេត្តកែប គ្របដណ្តប់​លើផ្ទៃដី​១៥៨,៦៣គម ដែលមានព្រំប្រទល់ដីគោកព័ទ្ធជុំវិញដោយខេត្តកំពត
និង ព្រំប្រទល់សមុទ្រប្រវែង២៦គ.ម.។ ខេត្តនេះនៅប៉ែកនិរតីប្រទេស ដែលមាន​ចម្ងាយប្រមាណ១៧៥គ.ម. ពីរាជធានីភ្នំពេញ[3]

ផែនទីតំបន់ទំនាបឆ្នេរ និង ឈូងសមុទ្រកម្ពុជា

២.១‑សណ្ឋានដី

សណ្ឋានដីនៃតំបន់ទំនាបឆ្នេរ គឺ​ជាតំបន់ដែលស្ថិតនៅចន្លោះឆ្នេរ​សមុទ្រ​និង​ ជួរភ្នំក្រវាញ ដែលមានចម្ងាយប្រមាណពី២០គ.ម.​
ទៅ ៣០គ.ម.​ ពោលគឺ មាន​រយៈ​កម្ពស់​កើន​យ៉ាង​រហ័ស ​ពី​សមុទ្រ​ទៅ​ទល់​ជើង​ជួរភ្នំក្រវាញ។
ទោះបី​ជា​របាំងនៃតំបន់ជួរភ្នំក្រវាញ បានខណ្ឌចែកតំបន់ទំនាប​ឆ្នេរជាមួយនឹង​តំបន់ទំនាប​កណ្ដាល​​ដែលជាបេះដូងនៃប្រទេសកម្ពុជាក៏ដោយ
ក៏សណ្ឋានដីនៃតំបន់ទាំង​ពីរ​នេះ មានលទ្ធភាពអាចតភ្ជាប់គ្នាតាមច្រកសំខាន់ៗ៣ គឺ[4]

ក‑ ច្រក​វាលវែងៈ ពី​តំបន់​មោងឬស្សីឆ្ពោះទៅខេត្ត​កោះកុង

ខ‑ ច្រកតាសីៈ ពី​តំបន់​ពោធិ៍សាត់​ទៅ​ស្រែអំបិល

គ‑ ច្រកពេជ្រនិលៈ ​ពី​កំពង់ស្ពឺ​ទៅ​ស្រែអំបិល

២.២‑ប្រព័ន្ធផ្លូវទឹក

មួយ​ភាគ​ប្រាំមួយ
(៤៤០គ​.ម.) នៃ​បរិវេណ​ព្រំដែនប្រទេសកម្ពុជា
គឺឆ្នេរ​សមុទ្រ ដែលស្ថិតនៅ​តាម​បណ្ដោយ​ឈូងសមុទ្រ​ថៃ
ហើយប្រព័ន្ធផ្លូវទឹកនៃ​តំបន់​នេះ
ភាគច្រើន​ជាប្រភេទស្ទឹងតូចៗដែលមាន​ចម្ងាយ​​​ខ្លីៗ​ និង មានរបបទឹក​ឡើង និង ​ស្រក​ឆាប់​រហ័ស
ពោលគឺអាស្រ័យ​ទៅលើទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវាញ ដែលជាប្រភពដ៏សំខាន់នៃប្រព័ន្ធផ្លូវទឹកទាំងនេះ។
ផ្លូវ​ទឹក​សំខាន់ៗ​នៃ​តំបន់​នេះ ច្រើន​តែ​ហូរ​ធ្លាក់​ពី​រយៈ​កម្ពស់ ៥០០ម. ទៅ ៦០០ម. ​ធ្លាក់​ពី​ល្បាក់​មួយ​ទៅ​កាន់​ទំនាប​ជិតៗ
ដោយ​បត់បែន​ជា​ភ្នែន​ដ៏​ច្រើន ​មុន​នឹង​ទៅ​ដល់​មាត់​សមុទ្រ ដែល​មានចម្ងាយរហូតទៅដល់ទៅ២០គ.ម.។
ជ្រោះ​ជា​ច្រើន​ដែល​ស្ងួត​នៅ​រដូវ​ប្រាំង​តែងតែ​មាន​ទឹក​ច្រើន
និង ​ហូរ​យ៉ាង​ខ្លាំង​នៅ​រដូវ​វស្សា ពេលខ្លះកម្លាំងទឹកហូរ​បាន​នាំ​មក​នូវ​ដុំ​ថ្ម​ធំៗ
និង ​មែក​ឈើ​មកជាមួយផងក៏មាន។ ក្រៅ​អំពី​ទឹក​ភ្លៀង ប្រព័ន្ធផ្លូវទឹកនៅ​ក្នុង​តំបន់​នេះ​
ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ជំនោរ​សមុទ្រ​ថែម​ទៀត ពោលគឺ នៅ​រដូវ​ប្រាំង ទឹក​សមុទ្រ​តែង​តែ​ហូរត្រឡប់ចូល​ទៅក្នុងប្រព័ន្ធផ្លូវទឹក​ទាំងនេះ​តាមកម្រិតនៃនីវ៉ូសមុទ្រ។ ប្រព័ន្ធផ្លូវទឹក​សំខាន់ៗ​នៃ​តំបន់​ឆ្នេរ​សមុទ្រ
​ពី​ជើង​ទៅ​ត្បូង​ រួមមាន ស្ទឹងមេទឹក (​ប្រភព​នៅ​ភ្នំធំ) ស្ទឹងព្រែក​តាតី (ប្រភពស្ទឹង​កែប) ស្ទឹង​ជាយអារែង
(ប្រភពព្រែកយួន និង ព្រែកតាចន្ទ) ព្រែក​ជីផាត
ព្រែក​កំពង់សោម ស្ទឹង​កំពត (​ប្រភព​នៅ​ភ្នំ​ដំរី) ស្ទឹង​ទូកមាស។ ក្រៅ​ពី​ផ្លូវទឹក​សំខាន់ៗ​ខាងលើ​នេះ តំបន់ឆ្នេរសមុទ្រនៅមាន​កូន​ជ្រោះ​ជាច្រើន
ដែល​តែង​តែ​នាំ​នូវ​កម្ទេច​វត្ថុ​គ្រប់​យ៉ាង ​មក​ចាក់​បំពេញ​ត្រើយ​សមុទ្រ​នៅ​រាល់​រដូវ​ភ្លៀង។

២.៣‑ឆ្នេរ​សមុទ្រ និង ឈូង​សមុទ្រ​នៃ​ប្រទេស​កម្ពុជា

២.៣.១‑ឆ្នេរសមុទ្រ

តាមលក្ខណៈភូមិសណ្ឋានបង្ហាញថា ឆ្នេរ​សមុទ្រ​កម្ពុជាមាន​ស្ទើរ​កោះ​ពីរ​យ៉ាងដាច់​ពី​គ្នា​ដោយ​សារឆក​កំពង់សោម​ ពោលគឺ
ស្ទើរ​កោះ​ស្មាច់ និង ​ស្ទើរកោះ​វាលរេញ។ ​ទឹកសមុទ្រកម្ពុជា​មិន​សូវ​ជ្រៅ​ប៉ុន្មាន​ទេ
ដោយ​មាន​ជម្រៅ​ទឹក​​មិនលើស​ពី៧៥ម. ដែលជាកត្តា​នាំ​ឲ្យ​មាន​លទ្ធភាព​​
ច្រើន​ក្នុង​ការ​ពង្រីក​សកម្មភាព​សេដ្ឋកិច្ចនានា នៅ​តាម​សមុទ្រ។ រាជរដ្ឋា​-ភិបាលបានកសាងកំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែ​រាមនៅ​តាម​ឆ្នេរ​សមុទ្រ​នេះ
ក្នុងការធ្វើបម្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ​ ហើយ​ទីក្រុង​នានាដែល​ស្ថិត​នៅ​តាម​ឆ្នេរ​ ក៏ជាផ្នែកសំខាន់សម្រាប់វិស័យទេសចរណ៍​ប្រកប​ដោយ​សោភណភាព​ប្រសើរ។
តាមការសិក្សាអំពីភូមិវិទ្យា​សេដ្ឋកិច្ច គេអាចបែងចែកតំបន់​ឆ្នេរ​សមុទ្រកម្ពុជា
ជា​៥តំបន់ គឺ[5] ៖

ក‑ ពី​ចាំយាម​ទៅ​ព្រែកគគីរ៖ ឆ្នេរ​សមុទ្រ​តំបន់នេះទាប ប្រកប​ទៅ​ដោយ​ភក់ និង ​ព្រៃ​កោងកាង ដែល​បង្កលក្ខណៈងាយស្រួល​ ដល់​ការ​​តាំងទីលំនៅរបស់មនុស្ស ហើយភាគច្រើនលើសលប់ ជា​ភូមិ​អ្នក​នេសាទ ដូចជា ភូមិថ្នល់ក្របី
ភូមិបឹងក្រសោប ភូមិកោះចៅលាវ ភូមិ​កោះ​កាពិជាដើម។

ខ‑ ពី​ព្រែកគគីរ​ទៅ​ជ្រោយសូរិយាវង្ស៖ ទីតាំងនៃឆ្នេរ​សមុទ្រ​តំបន់​នេះ​ ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំ និង ​នៅ​ចំ​មុខ​ខ្យល់​មូសុង ហើយ​ឆ្នេរ​មានសណ្ឋាន​ប្រកប​ទៅ​ដោយ​ថ្ម និង ​មាន​រាង​រឆិញរឆុញ ប៉ុន្តែ ពុំសូវ​សម្បូរផ្ទាំង​ថ្ម​ធំៗ​​ទេ មាន​តែ​ជ្រោយ​ខ្លះ​ៗ ដែល​ជា​ជម្រក​នៃ​ឆក​សមុទ្រ​ប៉ុណ្ណោះ។ តំបន់នេះ មាន​កោះ​ និង ​កូន​កោះ​ជាច្រើន ​នៅ​រាយ​បន្ត​ពី​មុខ​ជ្រោយ​ទាំង​នោះ
ប៉ុន្តែ ​ពុំ​សូវ​មាន​មនុស្ស​រស់​នៅ​ទេ។

គ‑ ឆក​កំពង់សោម៖ តំបន់នេះ ព័ទ្ធ​ពីក្រៅ​ដោយ​កោះ​ភ្នំ​មួយ​ជួរ និង​ សម្បូរ​ព្រៃ។ នៅ​ខាងកើត និង
​ខាងលិច​ឆក​នេះ មាន​ជ្រោយ​សូរិយាវង្ស និង ​ជ្រោយ​ថ្មស ​ដែល​មាន​ភូមិ​អ្នក​នេសាទ​ និង
​ជ្រោយ​វាលរេញ ដែល​មាន​កំពង់ផែ​កំពង់សោម។ ទិដ្ឋភាព​ទូទៅ​នៃ​ឆក​កំពង់​សោម​ប្រសើរ​ណាស់ ព្រោះ​ឆក​នេះ ​បែរ​មុខ​ចំ​ខ្យល់​មូសុង​វស្សា​ពី​ទិស​និរតី ដែលមានទទឹង​ប្រមាណ ៣០គ.ម. ហើយមានឆ្នេរទាបនៅប៉ែក​ខាង​​លិច និង ខាងកើត និង ​មាន​ថ្ម​ប៉ប្រះ​ទឹក​ ត្រង់​ផ្នែក​ខាងត្បូង។
ម្យ៉ាងទៀត ឆក​នេះ​ចាប់​គោក​បន្តិច​ម្ដងៗ ដោយសារ​ល្បាប់​ដី​ច្រើន​ដែល​ចាក់បំពេញដោយប្រព័ន្ធផ្លូវ​ទឹក​ទាំងឡាយ ហើយក៏ជាទីដ៏ប្រសើរ​សម្រាប់​ជាតំបន់ជីវចម្រុះនានាផងដែរ។

ឃ‑ ពី​កំពង់សោម​ដល់​ឆក​ទឹកសាប៖
តំបន់នេះមាន​ឆ្នេរ​ខ្សាច់​ជាច្រើន ជាមួយនឹងប្រភេទរុក្ខជាតិកោងកាងជាច្រើន
ដុះឆ្លាស់​គ្នា​នឹង​ដុំ​ថ្មដែលជាទីប្រសើរសម្រាប់ទេសចរណ៍ឆ្នេរសមុទ្រ។
នៅ​ចំ​កណ្ដាល​តំបន់​​នេះ មាន​ឆក​រាម ដែលជា​ជម្រក​យ៉ាង​ល្អ​សម្រាប់​កំពង់ផែ​រាម​ ហើយ​អាច​គេច​​ផុត​ពីខ្យល់ព្យុះ​មូសុង
ដែលតែងតែកើតមានស្ទើររាល់ឆ្នាំ។

ង‑ ពី​ឆក​ទឹកសាប​ទៅ​ហាទៀង (ប្រទេសវៀតណាម) តំបន់នេះ​មាន​រាង​ផត​ចូល​ក្នុង
​ដោយសារ​ឆកទឹកសាប និង ​ឆក​វាលរេញ ដែល​មាន​ឆ្នេរ​ទាប ហើយ​ពោរពេញ​ទៅ​ដោយ​ភក់។ នៅក្បែរ​ជើង​ឆ្នេរ​ចោត​នៃ​ភ្នំ​បូកគោ
មាន​ឆ្នេរ​រាង​ជាដង​ធ្នូ ​សម្បូរទៅដោយ​ដើម​កោងកាង ហើយ​ផ្នែក​ខាងកើត​ពាម​សមុទ្រ​នៃ​ស្ទឹង​កំពត
ឆ្នេរ​នៅ​តែ​ទាបរហូត លើក​លែង​តែ​ជ្រោយ​កែប។

២.៣.២‑តំបន់ឈូងសមុទ្រ និង កោះ          

តំបន់ឈូងសមុទ្រ និង កោះនៃប្រទេសកម្ពុជា គឺមានទីតាំងស្ថិត​នៅ​ក្នុងឈូងសមុទ្រថៃ ដែលជា សមុទ្រមិនស្រូវមានជម្រៅទឹកជ្រៅ​ប៉ុន្មាន​ទេ ពោលគឺ មានជម្រៅមធ្យមប្រមាណ១០ម. ហើយជម្រៅអតិប្បរមា​គឺមិនលើសពី៧៥ម.។ ឈូង​សមុទ្រនេះ បាន​កាត់ផ្ដាច់ដែនដី​កម្ពុជាពី​ឧបទ្វីប​ម៉ាឡាកា
កោះ​សូម៉ាត្រា និង ​កោះជ្វា។ ទឹកនៃតំបន់​ឈូង​សមុទ្រ​នេះ មាន​សភាព​ស្ងប់​នៅ​រដូវ​ប្រាំង
(ពី​ខែធ្នូ​ទៅ​ដល់ខែមេសា) និង​ មាន​ភាព​រញ្ជួយ​ដោយ​រលក​ធំៗ ​នៅ​រដូវវស្សា
(ពី​ខែឧសភា​ទៅដល់​ខែ​វិច្ឆិកា)។ ភាព​ស្ងប់ ឬ​ ភាព​រញ្ជួយ​នៃ​ទឹក​សមុទ្រតំបន់នេះ
គឺប្រែប្រួល​ទៅ​តាម​របប​ខ្យល់​មូសុង​ដែល​បក់​មក​ពី​ទិស​ឦសាន ឬ បក់​មក​ពី​ទិស​និរតី។
ឈូង​សមុទ្រ​​នេះ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ជំនោរ​ទឹកដូច​សមុទ្រ​ដទៃ​ទៀត​ដែរ គឺ​​ក្នុង​មួយ​ថ្ងៃ
(២៤ម៉ោង) មាន​ជំនោរ​ចំនួន​ពីរឆ្លាស់​គ្នា​នឹង​លំនាច​ចំនួន​ពីរ​ ដែលកើត​ឡើង​ដោយ​ការ​ប្រែប្រួល​នៃ​ផ្ទៃ​ទឹក​សមុទ្រ​ទាំងឡាយ
​ក្រោម​​ឥទ្ធិពល​នៃ​ទំនាញរវាង​ព្រះអាទិត្យ និង ​ព្រះចន្ទ។

​ខ្យល់​មូសុង​ឦសាន​ក្នុង​សមុទ្រ​ចិន​ បានបង្កឱ្យចរន្ត​សមុទ្រ​បែរ​ទៅ​ទិសពាយ័ព្យ​
ដោយ​មាន​មួយ​ផ្នែក​បែរ​ទៅ​រក​ឆ្នេរ​ម៉ាឡាកា រួច​បង្វិល​មួយ​ជុំ​ស្រប​ទៅ​នឹង​ទ្រនិច​នាឡិកា។
ចំពោះ​ឆ្នេរសមុទ្រកម្ពុជាវិញ ចរន្ត​កើត​ឡើង​ពី​ទិស​ពាយ័ព្យ​ទៅ​អាគ្នេយ៍ ជា​ហេតុ​បណ្ដាល​ឱ្យ​ឆ្នេរ​នេះ​គេច​ផុត​ពី​គ្រោះថ្នាក់
ពោលគឺ ​ខ្យល់​មូសុង​ឦសាន​នេះ​ហើយ ដែលបង្កើត​រដូវ​នេសាទ​តាម​ឆ្នេរ​សមុទ្រ​កម្ពុជា។ គេ​សង្កេត​ឃើញ​មាន​បាតុភូត​មួយ​ផ្ទុយ​ទៅ​វិញ
នៅរដូវខ្យល់​មូសុង​និរតី គឺ​ចរន្ត​សមុទ្រ​ចូល​មក​ប៉ះ​នឹង​ឆ្នេរ​សមុទ្រកម្ពុជា រួច​ឡើង​ទៅ​ទិស​ខាងជើង ដែលបង្កឱ្យមាន​រលក​ធំៗ​នៅ​កណ្ដាល​សមុទ្រ
បក់ឆ្ពោះមកតំបន់​ឆ្នេរ​នេះ​តែ​ម្ដង ពោលគឺ ​ខ្យល់​មូសុង​និរតី​នេះ​ហើយ ដែល​បង្កើត​រដូវ​យ៉ាង​អាក្រក់​នៅ​តំបន់ឈូងសមុទ្រ
និង តំបន់ឆ្នេរសមុទ្រ ដែលបណ្ដាល​ឲ្យ​នាវាចរ​ប្រព្រឹត្ត​ទៅ​ដោយ​ពិបាក និង​ដោយ​គ្រោះថ្នាក់។

ដែនដីនៃកោះទាំងឡាយរបស់កម្ពុជា[6] គឺមានទីតាំងស្ថិតនៅក្នុង​ឈូង​សមុទ្រ​ថៃ
ដែលក្នុងនោះ មានក្រុម​កោះ​នៅ​ផ្នែកខាងជើង ដូចជា កោះពរ កោះកាពិ កោះចៅលាវ កោះស្កេត។  កូនកោះមួយក្រុមប្រកប​ទៅ​ដោយ​ថ្ម​ មានទីតាំងនៅ​តាម​បណ្ដោយ​ជុំវិញ​ជ្រោយស្មាច់
គឺ​កូន​កោះ​ដំបង កោះព្រះ កោះបួនជាដើម។ កោះរ៉ុង និង ​កោះរ៉ុងសន្លឹម ស្ថិត​នៅ​ពី​មុខ​ឆក​កំពង់សោម  ហើយក្រុមកោះ​នៅ​ខាងមុខ ស្ទើរកោះ​វាលរេញ​ រួមមាន
​កោះពស់ ​កោះតាកៀវ ​កោះឫស្សី កោះត្រែស កោះចន្លុះ​កោះស្រមោច មាន​កោះថ្មី និង ​កោះសេះជាដើម។
កោះកុង ជា​កោះ​ធំ​ជាង​​គេ​នៃប្រទេស​ខ្មែរ (ផ្ទៃដីប្រមាណ៨០គម) គឺ​ជា​កូន​ភ្នំ​មួយ​កម្ពស់​៤១០ម. ដែល​ដាច់​ចេញ​ពី​ទ្វីប​ដោយសារ​បំណាក់​ភ្នំ​ភ្លើង។ កោះត្រល់ (បច្ចុប្បន្នជាកោះហ្វូគួក)
គឺជា​កោះ​មួយ​ដ៏​ធំ ដែល​អាចការពារ​ឆ្នេរ​ពី​ខ្យល់​មូសុង​និរតី
ហើយក៏ជា​របាំង​ (​ទីជម្រកសមុទ្រ)​ នៃ​ភូមិ​នេសាទ​ជា​ច្រើន។
ក្រុមកោះនៅ​ផ្នែកខាងត្បូង​ រួមមាន​កោះស្វាយ កោះទន្សាយ កោះត្បាល់ កោះអង្គុញ និង ​កោះសេះជាដើម។
កោះ​ភាគច្រើន​នៃ​ឈូង​សមុទ្រ​ថៃ មាន​មនុស្ស​រស់​នៅតិចតួចនៅឡើយ​ កោះខ្លះ នៅមានលក្ខណៈ​ធម្មជាតិ​ស្ទើរតែទាំងស្រុង ប្រកបទៅដោយព្រៃក្រាស់ៗ ដែល​នៅ​ពុំ​ទាន់​បានទាញ​យក​ផល​ប្រយោជន៍សេដ្ឋកិច្ច​នៅ​ឡើយ។

(…នៅមានតទៅលេខក្រោយ…)

[1]
http://www.wepa-db.net/policies/state/cambodia/seaarea.htm

[2]សាគូ សាម៉ុត ភូមិវិទ្យាប្រទេសខ្មែរ  ទំព័រ២៦

[3]http://kep.gov.kh/ស្ថានភាពទូទៅខេត្តកែប

[4]ក្រសួងអប់រំ យុវជន និងកីឡា សៀវភៅសិក្សាសង្គមថ្នាក់៩  ភ្នំពេញ ២០១៧ ទំព័រ​២៣

[5]ហៃ សុគន្ធា ភូមិវិទ្យាសេដ្ឋកិច្ចកម្ពុជា  ឯកសារបង្រៀនតាមសាកលវិទ្យាល័យ ២០១៣ ទំព័រ៤៥

[6]សាគូ សាម៉ុត ភូមិវិទ្យាប្រទេសខ្មែរ  ភ្នំពេញ ២០១០ ទំព័រ២៨