April 26, 2024
សមាជិកស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»

សមាជិកស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» នៃវិទ្ យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បន្ដចុះសិក្សាស្រាវជ្រាវ នៅទីតាំងដាំបន្លែរបស់ ប្រជាពល រដ្ឋ នៅសហគមន៍ដាំបន្លែ ក្នុងឃុំព្រែកតាម៉ាក់ និង ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបាន ជួបសម្ភាសន៍លោក លា ហួរ អនុប្រធានការិយាល័យធនធានធម្មជាតិនិងបរិស្ថាន ស្រុកខ្សាច់កណ្ដាល ខេត្តក ណ្ដាល និង លោក ឡាំង ហាំងឡេង ភ្នាក់ងារផ្សព្វផ្សាយ ព្រមទាំងកសិករដាំបន្លែមួយចំនួន ក្នុងគោលបំណង ស្វែងយល់ពីបច្ចេកទេសដាំបន្លែ ទីផ្សារ បញ្ហាប្រឈមនានាដែលកើតមានក្នុងតំបន់កន្លងមក ព្រមទាំង សំណូម ពររបស់ប្រជាកសិករដាំបន្លែ។