April 25, 2024

នៅថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩៖០០ ព្រឹកតទៅ នៅសាលប្រជុំ វ.ម.វ.ស. មានការប្រជុំដំណើរវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រ សង្គម ក្រោមអធិបតីភាពលោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថាន ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី នាងកញ្ញា ជាជំនួយការ របសក ជាថ្នាក់ដឹកនាំនិងមន្ត្រី វ.ម.វ.ស. លើរបៀបវារៈ៖
១-គម្រោងស្រាវជ្រាវឆ្នាំ២០២០
២-ការរៀបចំWebsite វិទ្យាស្ថាន
៣-ផ្សេងៗ

អង្គប្រជុំបានបញ្ចប់នៅម៉ោងដប់មួយនិងដប់នាទីព្រឹក ក្នុងថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ។