April 20, 2024
បន្ទាប់ពីទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៦ ដល់ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនិងបុរាណវត្ថុវិទ្យានៅតំបន់ស្រីសន្ធរ (អតីតរាជធានីខ្មែរសម័យកណ្ដាល) ខេត្តកំពង់ចាម និងតំបន់ព្រះប្រសប់ ខេត្តកណ្ដាល។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៦ដល់​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវ​អំពីប្រវត្តិ​សាស្ត្រ​​និងបុរាណវត្ថុវិទ្យានៅតំបន់ស្រីសន្ធរ (អតីតរាជធានីខ្មែរសម័​យ​កណ្ដាល) ខេត្តកំពង់ចាមនិងតំបន់ព្រះប្រសប់ ខេត្ត​កណ្ដាល។ ការសិក្សាស្រាវជ្រាវនេះមានកិច្ចសហ​ការណ៍​រវាង​​ស្ថាប័នជាតិ ដែលមានវិទ្យាស្ថានវប្បធម៌និងវិចិត្រិសិល្បៈនៃរាជ​បណ្ឌិត្យ​សភាកម្ពុជា គឹកញ្ញា តាកេត ស័កដា ជាតំណាង, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានលោក ឡេង វិទូ និង លោក​ ហ៊ាង មេសា ជាតំណាង, តំណាងអាជ្ញាធរជំនាញនៅមូលដ្ឋាន ព្រមទាំងអ្នកជំនាញអន្ដរជាតិមកពីវិទ្យាស្ថានជាតិណារ៉ា ប្រទេស​ជប៉ុន (Nara National Research Institute for Cultural Properties) និងមកពីសាកលវិទ្យាល័យវ្លីនឌ័រ ប្រទេស​អូស្ត្រាលី (UNIVERSITY OF FLINDERS)។ នេះជាឱកាសមួយដែលអ្នក​ស្រាវជ្រាវប្រវត្តិ​សាស្ត្រ​និងបុរាណ​វត្ថុវិទ្យាខ្មែរទទួលបានព័ត៌មាន ក៏ដូចជាទិន្នន័យប្រវត្តិសាស្ត្រ ព្រមទាំងបានបង្កើនចំណេះជំនាញក្នុងវិស័យ​ស្រាវជ្រាវ និងព្រមទាំងបង្កើន​ទំនាក់ទំនង​កិច្ច​សហ​​​ការ​ស្រាវជ្រាវវិទ្យាសាស្ត្ររវាងស្ថាប័នជាតិ មានដូច​ជារាជ​បណ្ឌិត្យ​​សភាកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយ​សាកល​វិទ្យា​ល័យវ្លីនឌ័រ (UNIVERSITY OF FLINDERS) ប្រទេសអូស្រ្តាលី និង វិទ្យាស្ថានជាតិណារ៉ា ប្រទេសជប៉ុន (Nara National Research Institute for Cultural Properties) ផងដែរ។

ក្នុងការសិក្សាស្រាវជ្រាវក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានគោលបំណង៖

  • សិក្សាអំពីប្រវត្តិក្នុងតំបន់ដែលសិក្សា
  • សិក្សាប្រវត្តិនៃឈ្មោះតំបន់
  • ស្វែងរកទួលឡកុលាលភាជន៍
  • ស្វែងរកទួលប្រាសាទ និង ទួលភូមិដ្ឋានមនុស្សរស់នៅ
  • ត្រួសត្រាយព្រៃដែលដុះនៅលើទួល និង ជុំវិញទួលឡកុលាលភាជន៍
  • គូរប្លង់បាតនៃទួលដោយប្រើម៉ាស៊ីន Total Station, Eye Level Machine និង GPS
  • ថតរូបទួល និងស្ថានីយ ដោយប្រើឧបករណ៍ Drone និង បច្ចេកទេសបង្កើតរូបថតត្រីទស្សន៍ (3D Photo) ដោយប្រើកម្មវិធី Photogrammetry និង Photoscan។

               ក្នុងឆ្នាំ២០២០នេះដែរ ក្រុមការងារស្រាវជ្រាវជាតិនិងអន្ដរជាតិនេះនឹងធ្វើកំណាយ​ស្រាវជ្រាវស្វែងយល់​អំពី​ការផលិតកុលា​ល​ភា​ជន៍ក្នុងតំបន់ស្រីសន្ធរ, រូបរាងរាងឡកុលាលភាជន៍, ប្រភេទផលិតផលកុលា​លភាជន៍​ដែលផលិតនៅតំបន់ស្រីសន្ធរ, អាយុ​កាលនៃសំណង់ឡកុលាលភាជន៍ ព្រមទាំងទំនាក់ទំនងនៃការធ្វើជំនួញ​ជួញដូរ​ពីតំបន់​ស្រីសន្ធរទៅតំបន់​ផ្សេងៗទៀត​ក្នុងប្រទេស​កម្ពុជា។