March 29, 2024

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច មានគម្រោងរៀបចំការសម្ដែងសិល្បៈនៅ​រាជបណ្ឌិត្យ​សភាកម្ពុជា​ក្នុងពេលឆាប់ៗនេះ។ មុននឹងមានការសម្ដែងផែណការមួយដែលត្រូវអនុវត្តគឺការធ្វើទីផ្សារ ផ្សព្វផ្សាយដល់សាធារណៈជន​​។ ឯក​ឧត្តមបណ្ឌិតសភាក៏ស្នើឱ្យលោក នេត ចំរើន ជួយក្នុងកិច្ចការរៀបចំផែនការទីផ្សារនេះ។ លោកបណ្ឌិត ផុន កសិកា និង លោក នេត ចំរើន បានជួបឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដើម្បីឆ្លងគម្រោងអភិវឌ្ឍន៍សិល្បៈសម្ដែងក្នុងរាជបណ្ឌិត្យសភាកម្ពុជា។ គម្រោង​រៀបចំដោយលោក នេត ចំរើន មានឈ្មោះថា «ការបង្កើតមជ្ឈមណ្ឌលមរតកសិល្បៈខ្មែរ» ក្នុងគោលបំណង ៖
១-អភិរក្ស និងលើកស្ទួយឡើងវិញនៅគ្រប់ទម្រងសិល្បៈបុរាណ តាមរយៈការសម្តែង ក្នុងសាលមហោស្រពគោកធ្លោក​ជារៀង​រាល់សប្តាហ៍។
២-ផ្សព្វផ្សាយពីសម្បតិ្តមរតកវប្បធម៌ដូនតា ដល់ឆាកអន្តរជាតិ តាមរយៈ Digital Media។
៣-ផ្សព្វផ្សាយឲ្យភ្ញៀវអន្តរជាតិ ទូត ភ្ញៀវទេសចរ គ្រប់ប្រភេទបានមកចូលរួមទស្សនាដោយផ្ទាល់ភ្នែក។
៤-លើកទឹកចិត្តឲ្យសិល្បករបុរាណមានឱកាសបានចេញសម្តែងនិងបញ្ចេញទេពកោសល្យឲ្យភ្ញៀវជាតិនិងអន្តរជាតិ​បាន​ទស្សនា។
៥-បង្កើតពានរង្វាន់ដើម្បីជ្រើសរើសសិល្បករឆ្នើមៗ ឲ្យបន្តវេន សិល្បៈបុរាណដើម្បីឲ្យមាននិរន្តភាព។