
និពន្ធដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី
ទិវានារីអន្តរជាតិ (International Women’s Day: IWD) តែងតែប្រារព្ធ ធ្វើនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ។ វា គឺជា ថ្ងៃដ៏មានសារៈសំខាន់មួយដែលបានបង្ហាញពីប្រវត្តិតស៊ូដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោកដែលទាមទារនូវសិទ្ធិសេរីភាពលើគ្រប់វិស័យដើម្បីសមភាព យុត្តិធម៌ សន្តិភាព វឌ្ឍនភាព និងទទួលនូវតម្លៃស្មើភាពគ្នានឹងបុរស។ ពោលគឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអបអរសាទរ និងដោយមានការចូលរួមពីអង្គការសហប្រជាជាតិក្នុងការប្រារព្ធទិវានេះ ជាមួយបណ្តាប្រទេសជាច្រើនលើពភពលោកផងនោះ ទិវានេះត្រូវបានកំណត់ថា ជាថ្ងៃបុណ្យជាតិរបស់ខ្លួន ក៏ដូចជានៅកម្ពុជាផងដែរ។
ដូច្នេះ ទិវានារីនេះ គឺជាការរឭកនូវការភាពក្លាហាន ហ៊ានពលីកម្លាំងកាយចិត្តដើម្បីសិទ្ធិសេរីភាពនិងក៏ជាការបង្ហាញពីការងាររាប់រយជំពូកដែលស្រ្តីអាចធ្វើបាន មិនថាការងារធ្ងន់ស្រាលនោះឡើយ ដើម្បីនាំសង្គមជាតិរុងរឿងថ្កុំថ្កើងស័ក្តិសមនឹងតម្លៃពិតនៃស្រ្តីជាមាតាពិភពលោក ហើយយើងនឹងចងចាំប្រារព្ធទិវាអបអរដោយស្វាគមន៍សាទរប្រចាំនូវសិទ្ធិនារីនេះ៕សូមចូលអានខ្លឹមសារកំណាព្យ ឬទាញយកអត្ថបទ(PDF)ដូចខាងក្រោម៖80_2
Leave a Reply