គោលវិធីសិស្សមជ្ឈមណ្ឌល (បន្តមកពីលេខមុន)

២.៨-គោលការណ៍អប់រំសីលធម៌ នៅក្នុងការអនុវត្ដគោល​វិធីសិស្ស​​មជ្ឈមណ្ឌល

ដើម្បីធ្វើឱ្យការអនុវត្ដការបង្រៀន តាមបែបគោលវិធីសិស្សមជ្ឈមណ្ឌល​ឱ្យបានកាន់តែល្អថែម​ទៀតនោះយើងត្រូវមានគោល​ការណ៍​​​សីលធម៌មួយចំនួន ដែលរួមមាន៨ចំណុចដូចខាងក្រោម៖

 • មិនមានការនិយាយកាត់គ្នាពេលដែលអ្នកណាម្នាក់កំពុងនិយាយ
  ឬ ពោលពាក្យចំអកឡកឡឺយ។
 • ទម្លាប់សិស្សឱ្យមានការស្រាវជ្រាវជាប្រចាំ ទោះជានៅក្នុងថ្នាក់ក្ដី ឬ ក្រៅថ្នាក់ក្ដី។
 • ពង្រឹងសិស្សឱ្យមានចរិតក្លាហាន ហ៊ានបពោ្ចញមតិយោបល់ និង ធ្វើការងាររួមគ្នាដោយភាតរៈ។
 • លើកទឹកចិត្ដសិស្សឱ្យមានកម្លាំងចិត្ដនៅក្នុងការរៀនសូត្រ
 • សិស្សទទួលព័ត៌មានដោយខ្លួនគេផ្ទាល់
 • សិស្សមានគំនិតច្នៃប្រឌិតខ្ពស់ជាប្រចាំក្នុងការស្វែងរកចំណេះដឹង និង បទពិសោធន៍ថ្មីៗ។
 • សិស្សមានគំនិត និងចរិតសកម្មជានិច្ចនៅក្នុងការរៀនសូត្រ
 • បណ្ដុះសិស្សឱ្យមានគំនិតប្រជាធិបតេយ្យ ទាំងនៅក្នុងការសិក្សា ក៏​ដូចជាការរស់នៅប្រចាំថ្ងៃ។

២.៩-កិច្ចតែងការបង្រៀនតាមបែបសិស្សមជ្ឈមណ្ឌល

បើយោលទៅតាមទ្រឹស្ដីវិញកិច្ចតែងការបង្រៀន ក្នុងវិធីសាស្ដ្របង្រៀន​តាមបែបគោលវិធីសិស្សមជ្ឈមណ្ឌល
គឺត្រូវមានលក្ខណៈដូចខាងក្រោម 1]

ក-វត្ថុបំណងមេរៀនក្នុងមួយពេលសិក្សានេះ ត្រូវបញ្ជាក់ឱ្យបានច្បាស់​ថា សិស្សធ្វើអ្វីបានខ្លះ?

ខ-ត្រូវការប្រើសម្ភារៈឧបទេសអ្វីខ្លះ  និង ការជ្រើសរើសកម្រងសំណួរ​យ៉ាង​ដូចមេ្ដចខ្លះ?

គ-ត្រូវគ្រោងទុកជាមុននូវអំពើ ឬ ការប្រតិបត្ដិរបស់សិស្ស
តើសិស្ស​ត្រូវ​ធ្វើអ្វីខ្លះ ដើម្បីឱ្យសមេ្រចទៅតាមវត្ថុបំណងខាងលើ។

ឃ-កំណត់ និង ជ្រើសរើសបញ្ញត្ដិ ឬ ខ្លឹមសារមេរៀនដែលរួមមាន៖
អរូបកម្ម រូបមន្ដ ទូទៅកម្ម…។

ង-រៀបចំឱ្យមានការអនុវត្ដ ដើម្បីពង្រឹងពុទ្ធិ ផ្សារភ្ជាប់បញ្ញត្ដិទៅនឹង​សភាពជាក់ស្ដែង។

ច-រៀបចំការវាយតម្លៃ តើមួយពេលសិក្សានេះ សិស្សមានប៉ុន្មាន
ភាគរយ​ដែលបានចេះមេរៀន។

ឆ-ត្រៀមរៀបចំក្នុងការដាក់កិច្ចការឱ្យសិស្ស
សម្រាប់បន្ដការសិក្សា​នៅ​ផ្ទះ។

វត្ថុបំណងប្រតិបត្ដិ
គឺជាការកំណត់នូវចំណេះធ្វើប្រកបដោយភាព​ប៉ិន​ប្រសប់ និង​ ច្នៃប្រឌិតខ្ពស់ដល់សិស្ស
នៅពេលដែលគេបានបពា្ចប់ការរៀនសូត្រ​ក្នុងមួយពេលសិក្សា។  ការកំណត់ចេញនូវវត្ថុបំណងប្រតិបត្ដិបាន
គឺត្រូវមាន​លក្ខណៈដូចខាងក្រោម[2]

-អាកប្បកិរិយាអាចមើលឃើញ និង វាស់បាន (le comportement observable
et mesurable)
ដោយយើងប្រើនូវកិរិយាសកម្ម (verbe
action) ហើយកិរិយាសកម្មទាំងនោះមាន
ដូចជា សរសេរ គណនា រាប់ បកស្រាយ ពន្យល់បាន។ល។ ក្នុងនោះដែរ កិរិយាសព័្ទដែលយើងត្រូវចៀសវាង​ក្នុងការ​ប្រើ​ប្រាស់ដើម្បីកំណត់វត្ថុបំណងមេរៀន គឺ យល់ ដឹង
ឃើញ ស្គាល់ ឮ។ល។

-ស្ថិតនៅក្នុងល័ក្ខខ័ណ្ឌ (Conditions) មួយជាក់លាក់ បើយើងមិន​បាន​កំណត់ល័ក្ខខ័ណ្ឌច្បាស់លាស់ទេ គឺយើងមិនអាចធ្វើការវាយតម្លៃលើសកម្មភាព​សិក្សារបស់សិស្សបាននៅក្នុងមួយពេលសិក្សា។

-កម្រិតយល់ដឹងបានប៉ុន្មានភាគរយ (Critère de réussite) ឬក៏ តាម​ភាសាអង់គេ្លស
គឺប្រើពាក្យស្ដង់ដា (Standard)។

ដើម្បីយល់កាន់តែច្បាស់នោះ គឺយើងមានឧទាហរណ៍មួយ «ក្រោយ​ពេល​ចប់មួយពេលសិក្សានេះ សិស្សអធិប្បាយឡើងវិញបាន​ពីវដ្ដនៃកំណ​កំណើត​របស់កង្កែបបាន៩០% ដោយមិនបាច់មើលសៀវភៅ និង គ្មានការ​ជួយ​ពីគ្រូ ឬ ការជួយពីសិស្សដទៃទៀត‍»។ ពាក្យ «អធិប្បាយ» គឺជាកិរិយាសព័្ទ​ដែល​មើលឃើញ និង វាស់បាន។ ចំពោះល័ក្ខខ័ណ្ឌវិញ គឺពាក្យ «មិនបាច់​មើល​សៀវភៅ និង គ្មានការជួយពីគ្រូ ឬ ការជួយពីសិស្សដទៃទៀត»និង «បាន៩០%» គឺជាស្ដង់ដា ឬ កម្រិតដែលសិស្សទទួលបាននូវចំណេះ​ដឹងលើ​មេរៀន នៅក្នុង​ម៉ោងសិក្សាកំណត់មួយ។

២.១០-សកម្មភាពរបស់សិស្សដើម្បីទទួលបានចំណេះដឹង​ពីការ​អប់រំនៅ

ពេលអនុវត្តគោលវិធីសិស្សមជ្ឈមណ្ឌលចំណាត់ថ្នាក់បញ្ញតិ្ដនៃការស្ដែងចេញពីអាកប្បកិរិយា Categories Illus-trative
behavioral terms៖

១.ទទួលចំណេះដឹង ( Receiving)           

ចំណង់ចំណូលចិត្ដក្នុងការយល់ដឹងលើអត្ថប្រយោជន៍៖

 • ចេះស្ដាប់គ្រូ
 • ចេះសួរគ្រូនៃការសិក្សា គួបផ្សំគ្នាជាមួយនឹងបំណងប្រាថ្នា
 • ចេះផ្ដោតស្មារតី
 • ចេះតាមដានការ ឱ្យចេះផ្ដោតស្មារតីទៅលើសកម្មភាពសិក្សា និង ការពន្យល់របស់គ្រូ។
 • ចេះពិនិត្យសងេ្កត ឧទាហរណ៍៖ ចេះពិនិត្យសងេ្កតថា សិស្ស​ខូច​រស់នៅក្នុងស្ថានភាពដ៏ក្រលំបាក។
 • ចេះខិតខំយកចិត្ដទុកដាក់
 • ចេះស្រាយបំភ្លឺបញ្ហា។

២ ទំទួលខុសត្រូវ (Responding)

បំណងប្រាថ្នាចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាព៖

 • មានសុឆន្ទៈ
 • ចេះស្ដាប់គ្រូ
 • ចេះបង្ហាញ ដែលគ្រូបញ្ជា ហើយមានការពេញចិត្ដចូលរួមស្នាដៃល្អ។
 • ចេះឆ្លើយសំណួរ
 • ចេះជួយមិត្ដភ័ក្ដ្រ
 • ចេះជួយយកអាសារគ្នាទៅវិញទៅមក។

៣.ការចេះវាយតម្លៃ ( Evaluing) 

មានប្រត្យក្សារម្មណ៍ទៅលើបាតុភូត ឬ ប្រកាន់ ៖

 • ចេះឱ្យតម្លៃ
 • វែកញែកបាននូវភាពខុសគ្នា ឥរិយាបថដ៏មានតម្លៃ។ ចេះវាយ​តម្លៃផងដែរ។
 • ចេះវិនិច្ឆ័យ-ចេះចងក្រង
 • ចេះបែងចែកទៅលើការចេះជួយផ្ដល់ជាមតិយោបល់ ឬគោល
 • ចេះវាយតម្លៃ
 • ចេះអញ្ជើញភ្ញៀវ ជំហររបស់គណៈកម្មការណាមួយ។
 • ចេះធ្វើការ

៤ ការចេះចាត់ចែង  ( Organizinhg) 

ដំណើរការធ្វើសមាហរណកម្មទៅលើតម្លៃ ៖

 • ចេះប្រៀបធៀប
 • គួបផ្សំគ្នាផេ្សងៗគ្នា ការចេះបង្រួបបង្រួមភាពខុសផ្លែកគ្នា
 • ចេះរៀបចំ
 • ចេះការពារ និង ការចេះបង្កើតរូបមន្ដទៅលើប្រព័ន្ធនៃតម្លៃ
 • ចេះធ្វើសំយោគ
 • ចេះធ្វើសមាហរណកម្មទំនិញដ៏មានសេ្ថរភាពក្នុងស្រុក។
 • ចេះទទួលស្គាល់។ ឧទាហរណ៍៖ ការធ្វើសមាហរណកម្មទៅ​លើជំនឿរបស់បុគ្គលសំដៅធ្វើឱ្យប្រព័ន្ធនៃតម្លៃផ្ទាល់ខ្លួនអភិវឌ្ឍឡើង។

៥.ការចេះបង្ហាញពីលក្ខណៈពិសេសតាមរយៈតម្លៃសាមញ្ញ
​ឬ ស្មុគ្រ​ស្មាញ  (Characterization by a Value Complex)

 • ចេះបពោ្ចញកាយវិការ
 • ចេះបង្ហាញការក្ដាប់បាននូវប្រព័ន្ធនៃតម្លៃដែលចេះគ្រប់គ្រង​កាយវិការដ៏ថ្លៃថ្នូរ។
 • ចេះប្រើពាក្យសំដី លើឥរិយាបទប្រកបដោយស្ថិរភាពទៅ​តាម​ប្រព័ន្ធដ៏សមរម្យ។
 • ចេះបង្ហាញឥទ្ធិពលក្នុងនៃតម្លៃផ្ទាល់ខ្លួនឯង។
 • ចេះអនុវត្ដ
 • ចេះបកស្រាយបំភ្លឺឱ្យគេយល់។

សេចក្ដីសន្និដ្ឋាន

ដូចបានរៀបរាប់ខាងលើ គឺយើងបានឃើញនូវប្រវត្តិនៃការប្រើប្រាស់​ពាក្យគោលវិធីសិស្សមជ្ឈមណ្ឌលនិយមន័យនិង លក្ខណៈ​ទូទៅរបស់​គោល​វិធី​សិស្សមជ្ឈមណ្ឌល ដែលមានលក្ខណៈពិសេសសម្រាប់អ្នកអប់រំ អ្នកស្រាវជ្រាវ ក៏ដូចជា គ្រូបង្រៀន​អាច​យក​ទៅសិក្សា និងឈ្វេងយល់បន្ថែម ដើម្បីជាទុន​ក្នុងការអនុវត្តគោលវិធីនេះ ទៅក្នុងការបង្រៀនដល់​សិស្សនៅកម្រិត​សិក្សា។ នៅ​ក្នុងទស្សនាវដ្ដីស្រាវជ្រាវលេខបន្ទាប់ យើងមានបង្ហាញលក្ខណៈពិសេសនៃ​គោល​វិធីសិស្សមជ្ឈមណ្ឌលនេះ​បន្ថែម​ទៀត ព្រមទាំង​វិធីបង្រៀនមួយចំនួន ដែល​ស្ថិតនៅក្នុងគោលវិធីសិស្សមជ្ឈមណ្ឌលនេះ៕

គន្ថនិទ្ទេស

១.ក្រសួងអ.យ.ក. ឯកសារសម្រាប់វគ្គតំរង់ទិសៈ ការប្រើប្រាស់កម្មវិធីសិក្សា និង ​សៀវភៅថ្មី​ថ្នាក់ទី៥ ឆ្នាំ២០០០ ។

២.ក្រសួងអ.យ.ក.ឯកសារបំប៉ននាយកសាលារៀនៈ
បំណិនវិជ្ជាជីវៈមធ្យម​សិក្សា​ចំណេះទូទៅ
 ឆ្នាំ២០០១។

៣.គុណនីងសំជិនតៈនាភ័ក្ដីវង្ស័៖ ដំណកស្រង់បទពិសោធការ និង បង្រៀន​បែបគោលវិធីសិស្សមជ្ឈមណ្ឌល បកប្រែពីភាសាថៃដោយ៖ ឡុង ផានិត នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ១៩៩៧។

៤. Christine Tagliante, L’EVALUATION, Paris, 1991, CLE
international, p. 23-25.

៥.Pamela J. Farris, Teaching,
Bearing the torch
, USA, Brown &Benchmark, 1996.

៦.Thomas K.Crowl, Sally Kaminsky & David M. Podell, Educational Psychology, USA, Brown &  Benchmark, 1997. “student-centered teaching: An approach in which the teacher facilitates learning by providing structure and guidance“.

៧.Viviane De Landsheere, L’éducation et la formation, Paris,
PUF, 1992.

៨.UNESCO. Secondary Educationand Youth at the Crossroads, Bangkok, 1999.

 

Be the first to comment

Leave a Reply

Your email address will not be published.


*