ឯកឧត្តមបណ្ឌិត ផុន កសិកា ជាប្រធានវិទ្យាស្ថានមនុស្ស សាស្ត្រ និងវិទ្យាសាស្ត្រសង្គម

ក-អំពីវិទ្យាស្ថាន

វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម គឺជាគ្រឹះស្ថានសាធារណៈ​មួយចំណុះឱ្យរាជបណ្ឌិត្យ​សភា​កម្ពុជាមានឋានៈ​ស្មើ​នឹងអគ្គនាយកដ្ឋាន។ វិទ្យាស្ថានដឹកនាំដោយប្រធានវិទ្យាស្ថានមួយរូប ដែលមានសញ្ញាបត្របណ្ឌិត ដោយមាននាយកដ្ឋានជាចំណុះ​​ចំនួនប្រាំបួនគឺ៖

 1. នាយកដ្ឋានកិច្ចការទូទៅ
 2. នាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រ
 3. នាយកដ្ឋាននីតិសាស្រ្ត
 4. នាយកដ្ឋាន​វិទ្យា​សាស្រ្តសេដ្ឋកិច្ចនិងទេសចរណ៍
 5. នាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្រ្តនយោបាយ
 6. នាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម
 7. នាយ​កដ្ឋានទស្សនវិជ្ជានិងសង្គមវិទ្យា
 8. នាយកដ្ឋាននរវិទ្យានិងជាតិពន្ធុវិទ្យា
 9. នាយកដ្ឋានវិទ្យាសាស្រ្តអប់រំ                                                                 នាយកដ្ឋាននីមួយៗ​របស់វិទ្យាស្ថានមានឋានៈស្មើនាយកដ្ឋាន​ដឹកនាំដោយ​ប្រធាន​មួយរូប ដែលមានសញ្ញាបត្រចាប់ពី​បរិញ្ញាបត្រ​ជាន់ខ្ពស់ឡើង​ទៅ​ហើយ​ត្រូវនឹង​ជំនាញឯកទេស។ ក៏ដូចជារាជបណ្ឌិត្យសភាកម្ពុជាដែរ ក្រៅពីការងារ​គ្រប់គ្រងរដ្ឋបាល​ដើម្បីធា​នា​និរន្តន៍ភាពរបស់ខ្លួន វិទ្យាស្ថាននៅមានការងារ​ចម្បងៗ​បីទៀត គឺស្រាវជ្រាវ ធ្វើសិក្ខាសាលា​និងបោះពុម្ពផ្សាយ​ស្នាដៃ​ស្រាវជ្រាវ។ នាយកដ្ឋានទាំងប្រាំបួន​របស់វិទ្​យាស្ថាន​គឺជា​នាយកដ្ឋានជំនាញនាយកដ្ឋាននីមួយៗមានបម្រើការ​ទៅដោយ​មន្រ្តី​ជំនាញ​តាម​ឯក​ទេសរៀងៗខ្លួនដែលមានកម្រិតសញ្ញាបត្រ​ចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់​ឡើងទៅដែលមានភារកិច្ចធ្វើការសិក្សា​ស្រាវ​ជ្រាវលើ​​គម្រោង​​​នានា​ទៅតាមឯកទេសរបស់ខ្លួន​ដើម្បី​រៀបចំសិក្ខាសាលា និងបោះពុម្ពផ្សាយស្នាដៃដែលខ្លួន​ស្រាវជ្រាវ​បាន។

ទីតាំងនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមស្ថិតនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ស្ថិត​នៅមហាវិថី​សហ​ព័ន្ធ​រុស្សី សង្កាត់កាកាប ខណ្ឌពោសែនជ័យ រាជធានី ភ្នំពេញ។

ទូរស័ព្ទទាក់ទង៖(០២៣)-៨៩០-១៨០និងគេហទំព័រ៖ www.ihss.rac.gov.kh

ខ-ចក្ខុវិស័យ

សិក្សាស្រាវជ្រាវជាន់ខ្ពស់លើវិស័យមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម នៅក្នុង​ប្រទេស ក្នុងតំបន់ និងលើ​សកលលោក ដើម្បី​រួមចំណែកកសាងប្រទេសកម្ពុជាមួយ​ដែលមានភាពសម្បូរបែបខាងចំណេះ​ដឹង វប្បធម៌ ប្រពៃណី ធនធានមនុស្ស និងវិបុល​ភាព​ជាភិយ្យោភាព។

គ-គោលដៅ

សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រលើវិស័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដើម្បីរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជាក្នុង​ស្មារតី​​​សន្តិភាព អភិវឌ្ឍនភាព និងភាពសុខ​ដុម​រមនា តាមគោលដៅ​នយោបាយរបស់​រាជរដ្ឋាភិបាល។

ឃ-បេសកកម្ម

វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម មានបេសកកម្មដូចតទៅ៖

 • សិក្សាស្រាវជ្រាវ វិភាគ និងផ្តល់យោបល់ឬជូនព័ត៌មានអំពីវិស័យមនុស្ស​សាស្រ្ត​និងវិទ្យាសាស្ត្រ​សង្គម
 • រៀបចំវេទិកាវិទ្យាសាស្ត្រនានា ដែលពាក់ព័ន្ធនឹងវិស័យមនុស្សសាស្ត្រ​និងវិទ្យាសាស្ត្ សង្គម
 • អភិវឌ្ឍសមត្ថភាពមន្ត្រីឱ្យកាន់តែប្រសើរឡើងនូវវិធីសាស្ដ្រស្រាវជ្រាវលើវិស័យមនុស្សសាស្ត្រ​និងវិទ្យាសាស្ត្រ​សង្គម
 • ប្រមូល ចងក្រង បោះពុម្ពផ្សាយនិងតម្កល់ឯកសារ និងស្នាដៃស្រាវជ្រាវនានា ព្រមទាំងឯកសារ​ទាំងឡាយ ដែលពាក់ព័ន្ធនឹងវិស័យមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
 • ធ្វើកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលការសិក្សាស្រាវជ្រាវជាមួយក្រសួង/ស្ថាប័ន អង្គការ​ជាតិ​និង​អន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា ដែលមានគោលបំណងដូចគ្នា
 • គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់វិទ្យាស្ថាន
 • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជបណ្ឌិត្យសភាកម្ពុជាប្រគល់ជូន។

Be the first to comment

Leave a Reply

Your email address will not be published.


*