
កាលពីថ្ងៃទី២៣ ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា បានទទួលការអញ្ជើញពីមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឱ្យចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាអន្ដរជាតិ ស្ដីពី «ទំនាក់ទំនងពហុវប្បធម៌រវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ី នាសតវត្សទី២១» (the Asian Universities Alliance Academic Conferences: Communication of Mass Culture between China and Other Asian Countries in the 21st Century) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងកម្មវិធីសិក្ខាសាលាអន្ដរជាតិនេះដែរ លោកបណ្ឌិត ផុន កសិកា ក៏បានចូលរួមធ្វើបទបង្ហាញលើប្រធានបទ «ទំនាក់ទំនងវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងចិន (Cultural Relation between Cambodia and China)»។
Leave a Reply