លិខិតគោរពជូនពរ ពីថ្នាក់នាំ និងមន្រី្ត វ.ម.វ.ស ជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជណ្ឌិត្យសភាកម្ពុជា
សារជូនពរពី ថ្នាក់ដឹកនាំ និងមុន្ត្រីរាជការនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម គោរពជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤។
នៅក្នុងឱកាសឆ្នាំថ្មីទំនៀមខ្មែរ ថ្នាក់ដឹកនាំ និងមន្រី្ត វិទ្យាស្ថានមនុស្សសាស្រ្ត និងសង្គមសាស្រ្ត ទាំងអស់ សូមគោរពជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង សូមបួងសួងវត្ថុសាកសិទ្ធក្នុងលោក តាមបីថែរក្សាឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងបុត្រា បុត្រី និងក្រុមគ្រួសារ ជួបតែសេចក្ដីសុខចម្រើនរុងរឿង និង ទទួលបានទាំងបានជោគជ័យថ្មីៗបន្ថែម ក្នុងបេសកកម្មបម្រើជាតិមាតុភូមិដ៏បរវនៃយើង។