
ថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានដឹកនាំការប្រជុំបន្ទាន់មួយស្ដីពីការប្ដូរគម្រោងស្រាវជ្រាវនៃវិទ្យាស្ថាន ដែលគម្រោង«ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា៖ បញ្ហាប្រឈម ទីផ្សារការងារ និងដំណោះស្រាយសម្រាប់ឧស្សាហកម្ម៤.០ (Cambodia’s Technical and Vocational Training: Challenges, Employment and Solutions for Industrial 4.0» ត្រូវប្ដូរមកជាការស្រាវជ្រាវគម្រោង «ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើសង្គម-សេដ្ឋកិច្ចកម្ពុជា (Impacts of Covid-19 Crisis on Cambodia’s Socio-Economy)»។ គម្រោងស្រាវជ្រាវ «ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើសង្គមនិងសេដ្ឋកិច្ចកម្ពុជា (Impacts of Covid-19 Crisis on Cambodia’s Socio-Economy)» គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់ដល់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម សម្រាប់អនុវត្តក្នុងឆ្នាំ២០២០នេះឱ្យស្របនឹងស្ថានការណ៍មេរោគរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោកនិងប្រទេសកម្ពុជា សម្រាប់ជាមេរៀននិងបទពិសោធន៍សម្រាប់ប្រជាជនកម្ពុជានិងប្រទេសកម្ពុជា ត្រៀមខ្លួននិងទប់ស្កាត់បញ្ហាដែលកើតចេញពីបញ្ហាមេរោគរាតត្បាតកូវីដ-១៩នេះ។
Leave a Reply