April 20, 2024

Month: April 2020

នាយកដ្ឋានវិទ្យាសាស្រ្តអប់រំមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគលើវិស័យអប់រំកុមារតូច មត្តេយ្យ ចំណេះទូទៅ ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា សិក្សាស្រាវជ្រាវនិងវិភាគលើគោលនយោបាយអប់រំនិងកម្មវិធីសិក្សា សិក្សាស្រាវជ្រាវនិងវិភាគលើការងារអប់រំក្រៅប្រព័ន្ធ ការអប់រំមិនផ្លូវការ និងការអប់រំពិសេស សិក្សាស្រាវជ្រាវនិងវិភាគលើវិធីបង្រៀននិងការរៀន សិក្សាស្រាវជ្រាវនិងវិភាគលើទ្រឹស្តីពាក់ព័ន្ធនឹងការអប់រំ អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្មមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីសណ្ឋានដីនិងប្រព័ន្ធផ្លូវទឹកក្នុងប្រទេសកម្ពុជានិងពិភពលោក សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រជាសាស្ត្រ ចលនាប្រវេសន៍ និងការតាំងទីលំនៅរបស់មនុស្សនៅក្នុងប្រទេសកម្ពុជានិងពិភពលោក សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិនគរូបនីយកម្ម ការរៀបចំទីក្រុង ទីប្រជុំជននៅក្នុងប្រទេសកម្ពុជានិងពិភពលោក សិក្សាស្រាវជ្រាវនិងវិភាគអំពីការអនុវត្តគោលនយោបាយដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងប្រទេសកម្ពុជានិងពិភពលោក អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្ត្រនយោបាយមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិសាស្រ្តជាតិ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិសាស្រ្តពិភពលោក សិក្សាស្រាវជ្រាវនិងវិភាគអំពីទ្រឹស្តីនយោបាយនិងវរជននយោបាយ សិក្សាស្រាវជ្រាវនិងវិភាគអំពីស្ថាប័ននយោបាយជាតិនិងអន្តរជាតិ អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋាននីតិសាស្ត្រមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីនីតិជាតិសាធារណៈ សិក្សាស្រាវជ្រាវនិងវិភាគអំពីនីតិជាតិឯកជន សិក្សាស្រាវជ្រាវនិងវិភាគអំពីនីតិអន្តរជាតិសាធារណៈ សិក្សាស្រាវជ្រាវនិងវិភាគអំពីនីតិអន្តរជាតិឯកជន អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋាននរវិទ្យានិងជាតិពន្ធុវិទ្យាមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីឥរិយាបថសង្គមវប្បធម៌ ការសិក្សាប្រៀបធៀបនូវប្រព័ន្ធទម្រង់សង្គម និងការសំយោគនូវលក្ខណៈសន្តនិយមអំពីមនុស្សជាតិ សិក្សាស្រាវជ្រាវនិងវិភាគអំពីជីវសាស្រ្តរបស់មនុស្សទាក់ទងនឹងភាពខុសគ្នានៃពូជសាសន៍ សិក្សាស្រាវជ្រាវនិងវិភាគអំពីបម្លាស់ប្តូរនៅក្នុងរាងកាយរបស់មនុស្ស ហ្សែន និងដំណើរវិវត្តន៍ សិក្សាស្រាវជ្រាវនិងវិភាគអំពីទំនាក់ទំនងរវាងបរិស្ថានវិទ្យាធម្មជាតិនិងបរិស្ថានវិទ្យាសារពាង្គកាយ អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្ត្រ និងយេនឌ័រមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ ខ្លឹមសារ ជំនឿ ការប្រតិបត្តិ និងបញ្ហាប្រឈមរបស់ព្រះពុទ្ធសាសនា សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ ខ្លឹមសារ ជំនឿ ការប្រតិបត្តិ និងបញ្ហាប្រឈមរបស់ពាហិរសាសនា សិក្សាស្រាវជ្រាវនិងវិភាគអំពីទ្រឹស្តីសីលធម៌...
នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិទ្យាមានភារកិច្ចដូចខាងក្រោម៖ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ មូលដ្ឋានគ្រឹះ និងទ្រឹស្តីទស្សនវិជ្ជាខ្មែរ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ មូលដ្ឋានគ្រឹះ និងទ្រឹស្តីសង្គមវិទ្យាខ្មែរ សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ មូលដ្ឋានគ្រឹះ និងទ្រឹស្តីទស្សនវិជ្ជាពិភពលោក សិក្សាស្រាវជ្រាវនិងវិភាគអំពីប្រវត្តិ មូលដ្ឋានគ្រឹះ និងទ្រឹស្តីសង្គមវិជ្ជាពិភពលោក អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
នាយកដ្ឋានកិច្ចការទូទៅ មានភារកិច្ចដូចខាងក្រោម៖ គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់វិទ្យាស្ថាន សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការរៀបចំផែនការរបស់វិទ្យាស្ថាន រៀបចំកម្មវិធីការងារប្រចាំថ្ងៃនិងប្រចាំសប្ដាហ៍ជូនប្រធានវិទ្យាស្ថាន តាមដាននិងសម្របសម្រួលការអនុវត្ដការងាររបស់នាយកដ្ឋានជំនាញនានារបស់វិទ្យាស្ថាន រាយការណ៍ព័ត៌មានដែលពាក់ព័ន្ធនឹងវិទ្យាស្ថានជូនថ្នាក់ដឹកនាំវិទ្យាស្ថាន សម្របសម្រួលរាល់សកម្មភាពរដ្ឋបាលរបស់វិទ្យាស្ថានជាមួយរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់គ្រងសារពើភណ្ឌក្នុងវិទ្យាស្ថាន រៀបចំនិងបូកសរុបរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស...
សម្រាប់ប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ដល់សហកមន៍ រាជរដ្ឋាភិបាលបានចេញបទបញ្ជា ដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនអនុញ្ញាតឱ្យ ពលរដ្ឋធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ពីខេត្តមួយទៅខេត្តមួយ សូមអាន​ខ្លឹមសារបទទាំងស្រុងដូចតទៅ   សូមបញ្ជាក់ផងដែរ វិបត្តិកូរ៉ូណានេះ ធ្វើឱ្យមានចលាចល...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០