April 19, 2024
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោងស្ដីពី«បន្លែកម្ពុជា

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោងស្ដីពី«បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និង​ដំណោះ​​ស្រាយ (Cambodia’s Vegetable: Production, Supply Chains, Challenge and Practical Resolutions) » នៃវិទ្យា​មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ដែលដឹកនាំដោយលោកឈឿន សាវន និងសមាជិកគម្រោង ដូចជា៖ លោក យិន ពោ, លោក សាន ចេង និងលោកស្រីបណ្ឌិត ជា វណ្ណី បានចុះសិក្សាស្រាវជ្រាវប្រមូលទិន្នន័យបន្លែនាំ​ចូលពីបរទេសតាមច្រកខេត្តកណ្ដាល និង ផលិតផលបន្លែរបស់ប្រជាកសិករដែលដាំក្នុងខេត្តកណ្ដាល ដោយធ្វើការសិក្សាសម្ភាសន៍ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រម៉ាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្មខេត្ត កណ្តាលព្រមទាំងមន្ត្រីជំនាញនៃមន្ទីរមួយចំនួនទៀត។ក្នុងឳកាសនេះលោកប្រធាន​មន្ទីរទាំងពីរស្វាគមន៏យ៉ាងកក់ក្តៅ នឹងបន្តសហការជាមួយក្រុមការងារគម្រោងដោយរីករាយ។