
នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារសិក្សាស្រាវជ្រាវគម្រោងបន្លែកម្ពុជាស្តីពីផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្រ្តសង្គម ដែលដឹកនាំដោយលោក ឈឿន សាវន និងសមាជិកគម្រោងរួមមាន៖ លោកស្រីបណ្ឌិត ជា វណ្ណី លោក យិន ពោ លោក សាន ចេង បានបន្តដំណើរចុះទៅស្រាវជ្រាវនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយបានជួបសម្ភាសន៍ជាមន្រី្តជំនាញប្រចាំការនៅទីនោះរួមមាន៖
1. លោក កង សារឿន ប្រធានទីចាត់ការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ
2. លោក សុខ សំអាន នាយប៉ុស្តិ៍ស្តីទីអន្តច្រកទ្វារអន្តរជាតិ
3. លោក កែវ កាយ នាយករងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ
4. លោក អាន អង្គារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរយ៉ាដាវ