March 29, 2024
នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោង«បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះ​ស្រាយ»

នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារសិក្សាស្រាវជ្រាវគម្រោងបន្លែកម្ពុជាស្តីពីផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះ​ស្រាយ» នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្រ្តសង្គម ដែលដឹកនាំដោយលោក ឈឿន សាវន និង​សមាជិក​គម្រោងរួមមាន៖ លោក​ស្រីបណ្ឌិត ជា វណ្ណី លោក យិន ពោ លោក សាន ចេង បានបន្តដំណើរចុះទៅ​ស្រាវជ្រាវ​នៅច្រក​ទ្វារអន្តរ​ជាតិ​អូរយ៉ាដាវ ដោយ​បានជួបសម្ភាសន៍ជាមន្រី្តជំនាញប្រចាំការនៅទីនោះរួមមាន៖
1. លោក កង សារឿន ប្រធានទីចាត់ការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ
2. លោក សុខ សំអាន នាយប៉ុស្តិ៍ស្តីទីអន្តច្រកទ្វារអន្តរជាតិ
3. លោក កែវ កាយ នាយករងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ
4. លោក អាន អង្គារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរយ៉ាដាវ