
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោង «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» បានបន្តចុះសិក្សាស្រាវជ្រាវបន្លែនៅផ្សារដើមគក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងលក់បន្លែបោះដុំផង និងលក់រាយផង លក់បន្លែនាំមកពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា និង បន្លែនាំចូលពីប្រទេសវៀតណាម ចិន និង ថៃ។ ក្រុមការងារបានជួបសម្ភាសន៍បុគ្គលិកនៃគណៈកម្មការផ្សារដើមគដើម្បីប្រមូលព័ត៌មានស្ដីអំពីប្រភេទបន្លែ ប្រភពនាំយកបន្លែ តម្លៃបន្លែ និងជួយសម្របសម្រួលដល់អ្នកលក់បន្លែអនុញាតឱ្យក្រុមការងារបានសម្ភាសន៍យកព័ត៌មាន។