
នៅថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោងស្តីពី«ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើសង្គម-សេដ្ឋកិច្ច្ចកម្ពុជា» បន្តចុះសិក្សាស្រាវជ្រាវស្វែងយល់អំពីដំណើរការសណ្ឋាគារក្នុងពេលវិបត្តកូវីត១៩ ដោយធ្វើសម្ភាសន៍បុគ្គលិកនៅសណ្ឋាគារកូលាបសភ្នំពេញ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ការចុះស្រាវជ្រាវនេះ ដឹកនាំដោយលោកបណ្ឌិត ផុន កសិកា ទីប្រឹក្សាគម្រោង និងជាប្រធាន ស្ដីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមជាមួយក្រុមការងារគម្រោងមាន លោក លី តុង ប្រធានគម្រោង និងលោក មាឃ សារី អនុប្រធានគម្រោង។