
កាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំ វមវស រាជបណ្ឌិត្យសភាកម្ពុជា ក្រុម ការងារ ស្រាវជ្រាវគម្រោង «ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើសង្គម-សេដ្ឋកិច្ច កម្ពុជា» ធ្វើការសម្ភាសន៍ អំពីទេសចរណ៍ក្នុងបរិបទវិបត្តិកូវីដ១៩៖ ផលប៉ះពាល់ លើបិរមាណ និងគុណភាពភ្ញៀវ ទេសចរណ៍ និងសេវាកម្ម ដោយធ្វើ សម្ភាសន៍ លោក នូ វុទ្ធី ជាអតីតមគ្គុទ្ទេសក៍ទេសចរណ៍ Free-land និងជា មគ្គុទ្ទេសក៍ ក្រុមហ៊ុនទេសចរណ៍មួយ។ ការសម្ភាសន៍នេះ ដឹកនាំដោយលោកបណ្ឌិត ផុន កសិកា ទីប្រឹក្សាគម្រោង និងជាប្រធាន ស្ដីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា និងចូលរួមដោយលោក លី តុង ប្រធាន គម្រោង និងលោក មាឃ សារី អនុប្រធានគម្រោង លោក ឃិន យ៉ង់ លោកបណ្ឌិត ប៉ាន់ វុត្ថា លោកបណ្ឌិត ហែម ឡាច សមាជិកគម្រោង។