កញ្ចប់ទេសចរណ៍ហ្សេរ៉ូ (Zero-Dollar Package Tour) មានផលប៉ះពាល់អវិជ្ជមានដល់វិស័យទេសចរណ៍នៅកម្ពុជា

កញ្ចប់ទេសចរណ៍ហ្សេរ៉ូ (Zero-Dollar Package Tour) មានផលប៉ះពាល់អវិជ្ជមានដល់វិស័យទេសចរណ៍នៅកម្ពុជា

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោង ស្ដីពី «ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើសង្គម-សេដ្ឋកិច្ចកម្ពុជា (Impacts of Covid-19 Crisis on Cambodia’s Socio-Economy)» បានចុះសិក្សាស្រាវជ្រាវដោយ ធ្វើសម្ភាសតំណាង អ្នកគ្រប់គ្រង ក្រុមហ៊ុនទេសចរណ៍ «ណានជីងទេសចរណ៍»។ ក្រុមហ៊ុនទេសចរណ៍នេះគ្រប់គ្រងដោយជនជាតិចិនចំនួន២នាក់ និងបុគ្គលិកខ្មែរ ចំនួន៩នាក់ និងមានសាខាចំនួន២ ដែលសាខាមួយទៀតបោះទីតាំងក្នុងខេត្តសៀមរាប។ ក្រុមហ៊ុនបានដំណើការទេសចរណ៍ ដោយរៀបចំកញ្ចប់ទេសចរណ៍នាំភ្ញៀវទេសចរចិនមកទស្សនានៅប្រទេសកម្ពុជា។ កញ្ចប់ទេសចរណ៍ដែលក្រុមហ៊ុននេះទទួល ជោគជ័យគឺរយៈពេល៤យប់ និង ៥ថ្ងៃ ដោយភ្ជាប់ដំណើរទស្សនានៅតំបន់អង្គរ ខេត្តសៀមរាប។ កន្លងមកក្រុមហ៊ុនបានទទួលភ្ញៀវ ទេសចរ ជំនួញបាន៤០% និងភ្ញៀវទេសចរណ៍វប្បធម៌បានចំនួន៦០%។ ក្រុមហ៊ុនណានជិនទេសចរណ៍មិនដែលរៀប ចំកញ្ចប់ ទេសចរណ៍ហ្សេរ៉ូ ទេ ពីព្រោះ៖
-មិនមាននិរន្តរភាពក្នុងការធ្វើជំនួញក្នុងវិស័យទេសចរណ៍
-ជាការបោកប្រាស់ភ្ញៀវទេសចរ ដោយសារនាំភ្ញៀវចូលហាងទំនិញច្រើនដង ជាជាងនាំភ្ញៀវទៅទស្សនាតំបន់ផ្សេងៗ។ ទំនិញ ដែលគេយកមកលក់ឱ្យទេសចរកញ្ចប់ហ្សេរ៉ូ មានតម្លៃថ្លៃហួសហេតុ។
-មិនបាននាំភ្ញៀវទេសចរដើរកំសាន្ដឱ្យស្គាល់តំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា
-នាំមកនូវការរិះគន់ខ្លាំងៗពីភ្ញៀវទេសចរ
-ភ្ញៀវទេសចរនាំសារអវិជ្ជមានទៅប្រទេសចិនធ្វើឱ្យប្រជាជនចិនដែលមានគម្រោងចង់មកទស្សនាប្រទេសកម្ពុជាមិនចង់មកទស្ស នាប្រទេសកម្ពុជា
-មគ្គុទេសក៍ផ្ដល់សេវាដល់ប្រភេទទេសចរណ៍បែបនេះច្រើនមានឥរិយាបថមិនសមរម្យ សម្ដីមិនគួរសមដាក់ភ្ញៀវ រហូតអាចជេរ ប្រទេចក៏មាន។ដោយមើលឃើញលក្ខណៈនៃកញ្ចប់ទេសចរណ៍ហ្សេរ៉ូបែបនេះ តំណាងអ្នកគ្រប់គ្រងណានជីងទេសចរណ៍ សុំធ្វើ សំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា សូមបិទកុំឱ្យមានក្រុមហ៊ុនទេសចរណ៍រៀបចំកញ្ចប់ទេសចរណ៍ហ្សេរ៉ូ តទៅ ព្រោះនាំឱ្យ មាន ផលប៉ះពាល់អវិជ្ជមានដល់វិស័យទេសចរណ៍កម្ពុជា។ ផ្ទុយទៅវិញ តំណាងអ្នកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍នេះ មានមោទន ភាព ចំពោះសក្តានុពលទេសចរណ៍នៅកម្ពុជាទៅវិញទេ ព្រោះកម្ពុជាមានទេសចរណ៍វប្បធម៌ ដែលមានប្រាសាទអង្គរ និង ប្រាសាទ ធំៗ ជាច្រើនទៀត។ ទោះយ៉ាងនេះក្ដី តំណាងអ្នកគ្រប់គ្រងក្រុមហ៊ុនក៏សំណូមពរឱ្យមានការៀប ចំហេដ្ឋារចនាសម្ព័ន្ ធផ្លូវ ថ្នល់ ដើម្បី កាត់បន្ថយពេលវេលាធ្វើដំណើរ ក៏ដូចជាផ្ដល់ផាសុខភាពដល់ទេសចរក្នុងពេលធ្វើដំណើរតាមរថយន្ដ។

Leave a Reply

Your email address will not be published. Required fields are marked *

  1. Daftar Slot Online
  2. Slot Demo 2023 Gratis
  3. Game Slot Online
  4. Situs Slot Gacor
  5. Slot Online Terpercaya
  6. Link Slot Gacor Malam Ini
  7. Link Slot Gacor 2023
  8. Info Slot Gacor Malam Ini
  9. Slot Gacor Hari Ini