April 20, 2024
ព្រះបាទជ័យវរ្ម័នទី៧គឺជាព្រះមហាក្សត្រខ្មែរមួយអង្គក្នុងសម័យអង្គរ មានកិត្តិសព្ទល្បីល្បាញ អំណាចធំធេង គ្រប់គ្រងដែនដីដ៏មហាសាល នៃអាណាចក្រមួយឈ្មោះថា «អាណាចក្រអង្គរ»។

រូបព្រះបាទជ័យវរ្ម័នទី៧៖

ព្រះបាទជ័យវរ្ម័នទី៧គឺជាព្រះមហាក្សត្រខ្មែរមួយអង្គក្នុងសម័យអង្គរមានកិត្តិសព្ទល្បីល្បាញ អំណាចធំធេងគ្រប់គ្រងដែនដីដ៏មហា សាលនៃអាណាចក្រមួយឈ្មោះថា «អាណាចក្រអង្គរ»។ ព្រះអង្គបានសោយរាជ្យចាប់ឆ្នាំ១១៨១ ដល់ ១២១៨ ដែល ក្នុងពេលនោះ ព្រះអង្គបានកសាងអភិវឌ្ឍជាតិផង និងធ្វើសង្គ្រាមពង្រីកទឹកដីផង។

ទើបតែក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ដែលគេសាងរូបស្នងពីថ្មភក់ គឺរូបព្រះបាទជ័យវរ្ម័នទី៧។ គេសន្និដ្ឋានថា រូបស្នងជារូបព្រះអង្គ សំអាងលើខ្លឹមសារនៃសិលាចារឹកប្រាសាទភិមានអាកាស និងការរកឃើញរូបស្នងដូចៗគ្នានៅតាមប្រាសាទដែលកសាងក្នុងរាជ ព្រះបាទជ័យវរ្ម័នទី៧។

បដិមាដែលជារូបស្នងមានសណ្ឋានទំហំធំជាងធម្មជាតិ រាងក្រអាញ មានសាច់បន្ដិច អង្គុយពែនភ្នែននៅលើបល្ល័ង្កមូលមួយ ដែល មិនខាត់សម្អាតឱ្យរលីង,លែងខ្លួនទទេ ហើយឈ្ងោកទៅមុខបន្តិច,ឯចង្កាក៏បញ្ចុចបន្តិចមករកទ្រូង។ រូបនេះស្ថិតក្នុងឥរិយាបទ ប្រណម្យ ឬមួយក៏ឥរិយាបទនៃយោគីម្នាក់ដែលកំពុងស្មឹងស្មាធិ៍។ បដិមានេះហើយដែលគេរាល់គ្នាស្គាល់ច្បាស់ថា ជារូបរបស់ ព្រះបាទជ័យវរ្ម័នទី៧។

តើរូបព្រះបាទជ័យវរ្ម័នទី៧មានទម្រង់ សណ្ឋាន និង កាយវិការតែមួយដូចដែលគេធ្លាប់រកឃើញខាងលើនេះ?

បើយើងទៅទស្សនាចម្លាក់នៅតាមថែវនៃប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ យើងនឹងឃើញចម្លាក់រូបមនុស្សប្រុស ជាច្រើន ក្នុងកាយវិការគង់លើដំរី ដៃកាន់ព្រួញ កាន់ព្រះខ័ន កំពុងប្រយុទ្ធ ឬ កំពុងបញ្ជាទ័ពចេញទៅធ្វើសឹកសង្គ្រាម ជាដើម។ មានរូបបុរស ខ្លះទៀតឆ្លាក់ក្នុងរាជវាំង ក្នុងកាយវិការគង់លើព្រះទីណាំង កំពុងធ្វើវសនាការ ពាក់មកុដកំពូល៣ ទ្រង់គ្រឿងសម្លៀកបំពាក់ បែប ព្រះមហាក្សត្រ ដៃកាន់ព្រះខ័ន។ តើរូបបុរសនេះជាអ្នកណា?