April 19, 2024

នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤៖០០ នាទីតទៅ ក្រុមការងារជ្រាវគម្រោង «ផលប៉ះពាល់នៃវិបត្តិ កូវីដ-១៩ លើសង្គម-សេដ្ឋកិច្ច កម្ពុជា» រួមមាន លោក មាឃ សារី អនុប្រធានគម្រោង លោក ឃិន យ៉ង់ លោកបណ្ឌិត ហែម ឡាច លោក ឈុន ផាវ៉េង សមាជិក បានជួបសម្ភាសលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា នៅទីស្នាក់ការសម្ព័ន្ធសហជីព ដែលមានទីតាំងនៅផ្ទះលេខ១២ ផ្លូវលេខ៥ ខាងកើតផ្សារចាក់អង្រែថ្មី សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កិច្ចសម្ភាសន៍ ផ្ដោត ទៅលើ ផលប៉ះពាល់ ដំណោះស្រាយ និង សំណូមពរ សម្រាប់ការ អភិវឌ្ឍវិស័យវាយនភណ្ឌនៅកម្ពុជា ក្រោយកូវីដ១៩ត្រូវបញ្ចប់ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ។