April 24, 2024

ៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវ «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» នៃរាជបណ្ឌិត្យសភាកម្ពុជា រួមជាមួយលោក ឡេង សត្យា អ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរា បន្តសិក្សាកំណត់រូបព្រះបាទជ័យវរ្ម័នទី៧ ដែលឆ្លាក់នៅតាមថែវ (រោងទង) ខាងក្នុងនៃប្រាសាទបាយ័ន។ នៅថ្ងៃនេះដែរ លោក ភឹង តារា អ្នកជំនាញសិល្បៈក្បាច់ចម្លាក់តាមជញ្ជាំងប្រាសាទ នៃអាជ្ញាធរជាតិអប្សរា នៅបន្តចូលរួមផ្ដល់យោបល់ ចំណេះដឹងនិងបទពិសោធន៍របស់លោកដល់ក្រុមការងារស្រាវជ្រាវ។ ជាមួយគ្នានេះដែរ លោក ភឹង តារា ក៏បានចែករំលែកឯកសារសំខាន់ៗពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវអំពីក្បាច់ចម្លាក់នៅលើថែវប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មារ។