
ក្នុងស្មារតីសាមគ្គី និងទឹកចិត្តសន្ធាជ្រះថ្លា អាណិតអាសូរ អាឡោះអាល័យ ចំពោះលោកសាស្ត្រាចារ្យ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០ លោក ឃិន យ៉ង់ លោក សួ ប៉ុណ្ណារ៉ាត់ លោកស្រី ឃាង ធានី លោកស្រីបណ្ឌិត ជា វណ្ណី និង លោកបណ្ឌិត ទុយ យូឃីម ជាតំណាងលោកបណ្ឌិតប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បាននាំយកថវិការបស់វិទ្យាស្ថានចំនួន៤០០ ០០០រៀល និងថវិកាផ្ទាល់ខ្លួនចូលបុណ្យសពលោកសាស្ត្រាចារ្យ ឡោ សាន ដែលបានលាចាកលោកនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ សរុបចំនួន ៨៦០ ០០០រៀល។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សូមឱ្យវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។