កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និង លោក ប៉ែន ដុល្លារ ដែលជាអ្នកជំនាញកែច្នៃទេសភាព (Landscape Designer) មានបទពិសោធន៍ក្នុងការកសាងភូមិវប្បធម៌ខេត្តសៀមរាប ព្រមទាំងជាស្ថានិកកសាងរមណីយដ្ឋានបឹងសំរិទ្ធិ ក្នុងខេត្តកំពង់ធំ ជាមួយលោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាគ្នា ដើម្បីរៀបចំកសាងរមណីយដ្ឋានវប្បធម៌រាជិនីលង្វែក ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្ដាល។ រមណីដ្ឋានវប្បធម៌រាជិនីលង្វែកនឹងមានបញ្ចូលសំណង់សាសនាធ្វើពីថ្មភក់ ថ្មបាយក្រៀម និងសារមន្ទីរសម្រាប់ផ្សព្វផ្សាយវប្បធម៌ខ្មែរ។ មិនតែប៉ុណ្ណោះ លោកជំទាវ សៀង ចាន់ហេង មានគម្រោងបង្កើតសួនដើមឈើគ្រប់ប្រភេទ សួនផ្ការីគ្រប់រដូវ នៅក្នុងរមណីយដ្ឋាននេះផងដែរ សម្រាប់ប្រជាជនខ្មែរ ពិសេសសិស្ស និស្សិត ភ្ញៀវទេសចរណ៍អន្តរជាតិអាចមកទស្សនា ក៏ដូចជាសិក្សារៀនសូត្រអំពីវប្បធម៌ធម្មជាតិ និងទីតាំងភូមិសាស្ត្រនៃរមណីយដ្ឋាននេះផងដែរ។