April 20, 2024

អង្គការលេខរបស់វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា»

ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមមាននាយកដ្ឋានជំនាញចំនួន៩(ប្រាំបួន)ដូចខាងក្រោម៖

  • នាយកដ្ឋានកិច្ចការទូទៅ
  • នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិទ្យា
  • នាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្ត្រ និងយេនឌ័រ
  • នាយកដ្ឋាននរវិទ្យានិងជាតិពន្ធុវិទ្យា
  • នាយកដ្ឋាននីតិសាស្ត្រ
  • នាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្ត្រនយោបាយ
  • នាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម
  • នាយកដ្ឋានវិទ្យាសាស្រ្តសេដ្ឋកិច្ចនិងទេសចរណ៍
  • នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ។

រចនាសម្ព័ន្ធគ្រប់គ្រងនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមជាឧបសម្ព័ន្ធ៤នៃអនុក្រឹត្យខាងលើ។