
នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកម្មវិធីបុណ្យខួបនៃការសិតបដិមាទោលព្រះនាងឥន្ទ្រទេវី និង ពិធីសម្ពោធន៍សៀវភៅ «បដិមាទោលព្រះនាងឥន្ទ្រទេវី» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលមានកម្មវិធីដូចជា៖
- ព្រះសង្ឃសូធ្យជយន្តោ និង សូធ្យមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសីនៅសំណង់បុស្បុក បដិមាព្រះនាងឥន្ទ្រទេវី
- កម្មវិធីសម្ពោធន៍សៀវភៅ «បដិមាទោលព្រះនាងឥន្ទ្រទេវី»
- ចំណាប់អារម្មណ៍របស់លោកបណ្ឌិត ផុន កសិកា តំណាងអ្នកនិពន្ធសៀវភៅ
- ពិធីប្រគល់លិខិតថ្លែងអំណរគុណដល់លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ដែលបានឧបត្ថម្ភដល់ការបោះពុម្ពសៀវភៅ «បដិមាទោលព្រះនាងឥន្ទ្រទេវី»
- ពិធីប្រគល់លិខិតសរសើរដល់អ្នកនិពន្ធសៀវភៅទាំង៤រូប មានដូចជា (ឯកឧត្តមបណ្ឌិត យង់ ពៅ, លោកបណ្ឌិត ផុន កសិកា, លោកស្រី ម៉ិល វាសនា និង កញ្ញា តាកេត ស័កដា)
- ទស្សនាការសម្ដែងល្ខោនបាសាក់រឿង «ចន្ទសង្វារបុប្ផាភួង» សម្តែងដោយក្រុមសិល្បៈ ភី សុគន្ធី
- ពិសានំបញ្ចុកសាមគ្គី (នៅទីធ្លាមុខអគារឥន្ទ្រទេវី)












Leave a Reply