
យោងតាមព្រះរាជក្រឹត្យលេខនស/រកត/០៩២០/១០២៥ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈដល់មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន៩រូប ដែលក្នុងនោះមានឯកឧត្តមបណ្ឌិត ផុន កសិកា ក៏ត្រូវបានតែងតាំងជាប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បន្ទាប់ពីលោកបណ្ឌិតទទួលកិច្ចការជាប្រធានស្ដីទីវិទ្យាសាស្ត្រអស់រយៈពេលជិត១ឆ្នាំកន្លងមកហើយ។ ក្នុងនោះរួមមាន៖
- អគ្គលេខាធិការ ដែលមានឋានៈស្មើរដ្ឋលេខាធិការ១រូប
- អគ្គលេខាធិការរង ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ១រូប
- និងប្រធានវិទ្យាស្ថាន ដែលមានឋានៈស្មើអគ្គនាយក៧រូប
- សូមអបអរសាទរ ថ្នាក់ដឹកនាំទាំងអស់ និងសូមជូនពរមានសុខភាពល្អ ព្រមទាំងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ។
Leave a Reply