March 29, 2024

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិត្រពាំងធំខាងជើង ឃុំត្រពាំងឃុំ ខេត្តតាកែវ បានដឹកនាំមន្រ្តីក្រោឱវាទរួមមាន៖ កញ្ញា កេតសកិណា លោក សួ ប៉ុណ្ណារ៉ាត លោក សាន ចេង និងលោក យិន ពោ ចូលរួមអង្គកឋិនទានដោយមានការរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជាមួយពុទ្ធបរិស័ទជិតឆ្ងាយតាមពិធីព្រះពុទ្ធសាសនានាវត្តពោធិ៍រុន ស្ថិតក្នុងភូមិត្រពាំងធំខាងជើង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសពិធីដង្ហែអង្គកឋិនទាននេះ ឯកឧត្តមបណ្ឌិតប្រធាន អស់លោក លោកស្រីដែលជាអនុប្រធាន សមាជិក និងសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិត្រពាំងធំខាងជើង ឃុំត្រពាំងធំខាងជើង ខេត្តតាកែវ បានប្រគេនបច្ច័យបុណ្យចំនួន៤២០,០០០រៀល ក្នុងនោះប្រាក់វិទ្យាស្ថានចំនួន២០០ ០០០រៀល ប្រាក់ផ្ទាល់ខ្លួនរបស់ឯកឧត្តមបណ្ឌិតចំនួន២០០ ០០០រៀល និង លោក សាន ចេង ចំនួន ២០០ ០០រៀល ជូនព្រះចៅអធិការវត្តពោធិ៍រុន ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យព្រះពុទ្ធសាសនា។

សូមថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានអានិសង្ស និងមនុញ្ញផលទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។