March 28, 2024

នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានរៀបចំប្រជុំ​មន្រី្ត​វិទ្យាស្ថាន​ ដើម្បីរៀបចំផែនការអនុវត្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន ដែលមានរបៀបវារៈដូចតទៅ៖
-ការងារដែលបានអនុវត្តឆ្នាំ២០២០កន្លងទៅ
-គម្រោងស្រាវជ្រាវដែលទទួលបានសម្រាប់អនុវត្តក្នុងឆ្នាំ២០២១
-ផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តនៅវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម