March 28, 2024

រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ចាប់ពីម៉ោង ៩៖០០ តទៅ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្ស សាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងលោក ឃិន យ៉ង់ មន្ត្រីទទួលបន្ទុកនាយក ដ្ឋានកិច្ចការទូទៅ បានចូល​រួមកិច្ចប្រជុំ​ស្តីពីដំណើរការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យ សភាកម្ពុជា នៅបន្ទប់ RAC-211 ជាន់ទី២ អគារឥន្ទ្រទេវី។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ជាតំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាសម្រាប់កិច្ចប្រជុំនេះ បានលើកពីការពង្រឹងនិងបង្កើនការសរសេរអត្ថបទស្រាវជ្រាវ​ដោយ​មន្រ្តី​ម្នាក់ៗត្រូវធ្វើរបាយការណ៍ស្រាវជ្រាវជាប្រចាំ។ មិនតែមន្ត្រីស្រាវជ្រាវទេ ប្រធាន​វិទ្យាស្ថាន និង ប្រធាននាយកដ្ឋានជំនាញទាំងអស់ត្រូវសរសេរអត្ថបទស្រាវ​ជ្រាវតាមជំនាញផងដែរ។ ក្នុងកិច្ចការស្រាវជ្រាវនេះមានការសរសេរអត្ថបទស្រាវ​ជ្រាវដោយផ្អែកលើឯកសារមានស្រាប់ (Secondary Data Research) ឬក៏បកប្រែអត្ថបទតាមជំនាញពីភាសាបរទេសមកជាភាសាខ្មែរ។