ប្រជុំវិសាមញ្ញដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់វិទ្យាស្ថាន

នៅព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាស្ថានមនុស្សនិងវិទ្យាសាស្ត្រសង្គម មានកិច្ចប្រជុំវិសាមញ្ញដែលដឹក​នាំកិច្ចប្រជុំដោយឯកឧត្តមបណ្ឌិត ផុន កសិកា ដោយមានការចូលរួមពីលោក​បណ្ឌិត លោកស្រីបណ្ឌិត ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានទាំងអស់នៃ វ.ម.វ.ស. លើរបៀបវារៈ «ផែនការយុទ្ធសាស្ត្រសម្រាប់វិទ្យាស្ថាន»។

ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិទ្យាស្ថានបង្កើតឡើងស្របទៅតាមដំណើរប្រព្រឹត្តិទៅនៃ​រាជបណ្ឌិត្យ សភាកម្ពុជា គឺពាក់ព័ន្ធនឹងការជំរុញការស្រាវជ្រាវតាមនាយកដ្ឋាន​ជំនាញ​ទាំងអស់ដែលស្ថិតនៅក្រោមវិទ្យាស្ថាន និងមន្ត្រីជំនាញឱ្យបង្កើនការស្រាវជ្រាវសម្រាប់​ផលិតជាស្នា​ដៃបោះពុម្ពផ្សាយ និង ផ្សព្វផ្សាយតាមប្រព័ន្ធសង្គម (គេហទំព័រ និង ហ្វេសប៊ុក)។


អង្គរប្រជុំក៏បានសម្រេចបង្កើតផែនដោយកំណត់ថា សកម្មភាពនិងស្នាដៃ​ស្រាវជ្រាវដែលនាយកដ្ឋាន និង មន្ត្រី ស្រាវជ្រាវផលិតបាននឹងត្រូវផ្សព្វផ្សាយ​នៅក្នុងព្រឹត្តិបត្រ (ព្រឹត្តិបត្រមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម), ទស្សនាវដ្ដី (ទស្សនាវដ្តីមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម) និង កាលិកបត្រ (កាលិកបត្រស្រាវ​ជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម) និង ផលិតកម្មវីដេអូឯកសារ (វីដេអូវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម)។

Be the first to comment

Leave a Reply

Your email address will not be published.


*