March 29, 2024

កម្ម្មវិធីដាំដើមឫស្សី ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ នៅរម្មណីយដ្ឋាន «រាជិនីលង្វែក» ដើម្បីជានិមិត្តរូបនៃក្រុងលង្វែក៖នាថ្ងៃទី១៤​ ខែកុម្ភ:​ ឆ្នាំ២០២១​ ឯកឧត្តមបណ្ឌិត​ ផុន​ កសិកា​ ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និង​សហការី​បានអញ្ជើញចូលរួមកម្មវិធីដាំដើមឫស្សីនៅរម្មណីយដ្ឋាន «រាជិនីលង្វែក​» ដែលស្ថិតក្នុងភូមិពាមជំនីក​ ឃុំកំពង់ល្លួង​ ស្រុកពញាឮ​ ខេត្តកណ្ដាល​ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍ។ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថាន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត ដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ និងបានអញ្ជើញឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថាន ក៏ដូចជាសហការីចូលរួមក្នុងកម្មវិធីនេះ។ទាំងនេះជាការចូលរួមចំណែកថែរក្សាបរិស្ថានធម្មជាតិ ដូចទៅនឹងទ្រឹស្តីមួយបានលើកឡើងថា «មនុស្ស វប្បធម៌ ធម្មជាតិ នៅជាមួយគ្នា» (Human Culture and Nature)។