Month: March 2021

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំវិទ្យាស្ថាន​មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំ​កិច្ចប្រជុំមួយ​ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន ដែលមានសមាសភាព​៖​តំណាងនាយកដ្ឋានកិច្ចការទូទៅ និង​មន្ត្រីនាយកដ្ឋានវិទ្យា​សាស្ត្រសេដ្ឋកិច្ច​និងទេសចរណ៍ ដោយរក្សាគម្លាតសុវត្ថិភាព​ តាមសេចក្តីណែនាំ​របស់ក្រសួងសុខាភិបាល។...
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ស្រីសន្ធរ ខេត្តកំពង់ចាម ក៏សាងតាមបច្ចេកទេស ប្រហែល​គ្នានឹងប្រព័ន្ធធារាសាស្ត្រនៅតំបន់លង្វែក៖ តំបន់ស្រីសន្ធរមានទីតាំងស្ថិត ក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាអតីតរាជធានីខ្មែរនៅ សម័យកណ្ដាល។ ចំណែក​តំបន់លង្វែកក៏ជាទីតាំងបុរាណ ហើយក៏ជាអតីតរាជធានី​ខ្មែរនៅសម័យកណ្ដាលដែរ។ ការស្រាវជ្រាវថ្មីៗបានបង្ហាញថា ការកសាងប្រព័ន្ធ​ធារាសាស្ត្រនៅតំបន់សម័យកណ្ដាល​ទាំងពីរមានសណ្ឋាន​ប្រហែលគ្នា។...