
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំមួយដឹកនាំដោយឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន ដែលមានសមាសភាព៖តំណាងនាយកដ្ឋានកិច្ចការទូទៅ និងមន្ត្រីនាយកដ្ឋានវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងទេសចរណ៍ ដោយរក្សាគម្លាតសុវត្ថិភាព តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។ របៀបវារៈនៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំគម្រោងផែនការអនុវត្តជាក់ស្តែងឆ្នាំ២០២១ សម្រាប់នាយកដ្ឋានវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងទេសចរណ៍។




