ប្រវត្តិភូមិមូលជើងឯក ឬ បន្ទាយ​មូលជើងឯក បង្ហាញ​តាមរយៈ​រូប​ថតពីលើអាកាសនៃ Google Earth៖​

​បច្ចុប្បន្ន ភូមិមូលជើងឯក ឬ បន្ទាយមូលជើងឯក ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ប៉ុន្តែកាលពីមុនឆ្នាំ១៩៩០ ស្ថានីយបុរាណ​វត្ថុវិទ្យាមួយ​នេះ​ស្ថិត​​ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។​ភូមិមូលឬបន្ទាយមូលជើងឯក គឺជា​ស្ថានីយ​បុរាណវត្ថុវិទ្យាមួយ រាងមូលដូចកង កើតចេញស្នាដៃមនុស្សពី​សម័យបុរាណជីកគូទឹក យកដីពីគូទឹកមកលើកជាទំនប់កំពែងព័ទ្ធជុំវិញ ដែលកំពែងនេះមានកម្ពស់ចាប់ពី ១-៣​ម៉ែត្រ។ រីឯទំហំវិញនោះ ភូមិមូលឬបន្ទាយមូលជើងឯកមានអង្កត់ផ្ចិតរហូតដល់ ៧៣០ម៉ែត្រ និងមានទំហំផ្ទៃដីខាងក្នុងរហូតដល់ ៥៣ហិកតា។​រូបថតពីលើអាកាសនៃ Google Earth ចាប់ពីឆ្នាំ២០០៣ រហូតមកដល់ឆ្នាំ២០២១ បានបង្ហាញពីប្រវត្តិប្រែរូបរាង​សណ្ឋាននៃភូមិមូលមួយនេះ។ ស្រាវជ្រាវដោយ ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា

Be the first to comment

Leave a Reply

Your email address will not be published.


*