
នារសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញZoom ជាមួយលោកបណ្ឌិត Brice Vincent ប្រធានសាលាបារាំងចុងបូព៌ា (EFEO) នៃខេត្តសៀមរាប និងសហការី លោក Sebastien Clouet ស្តីពីកិច្ចសហការណ៍គម្រោងស្រាវជ្រាវនាពេលអនាគត រវាងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា និងសាលាបារាំងចុងបូព៌ា EFEO។
