
សៀវភៅរបាយការណ៍ លទ្ធផលស្រាវជ្រាវក្នុងឆ្នាំ ២០២០នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា៖ក្នុងឆ្នាំ២០២០ កន្លងទៅ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានសិក្សាស្រាវជ្រាវ វិភាគ សរសេរ និង ចងក្រងរបាយការណ៍ដែលជាលទ្ធផលនៃការសិក្សាលើគម្រោង ដែលទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា។សៀវភៅរបាយការណ៍ស្រាវជ្រាវមានដូចជា៖
១- បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និង ដំណោះស្រាយ
២- ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើសង្គម-សេដ្ឋកិច្ចកម្ពុជា
៣- បញ្ហាប្រឈម និង ឱកាសសម្រាប់សហគ្រាសតូច និងមធ្យមនៅកម្ពុជា៖ ការណីសិក្សាហាងកាហ្វេក្នុងស្រុកចំនួនប្រាំក្នុងក្រុងភ្នំពេញ
៤- Smart City: Framework, Experience and Lesson Learned for Cambodia (សរសេរជាភាសាអង់គ្លេស)។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ដែលបានអនុម័តផ្តល់កញ្ចប់ថវិកា ដើម្បីអនុវត្តដំណើរការគម្រោងស្រាវជ្រាវទាំងអស់ខាងលើ។ ជាពិសេស ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថាន ក៏សូមថ្លែងអំណរគុណចំពោះអនុសាសន៍ល្អៗ ដែលឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន តែងតែផ្តល់ជូន ព្រមទាំងការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ឱ្យខិតខំ និងពង្រឹងកិច្ចការងារស្រាវជ្រាវ ដើម្បីជាប្រយោជន៍សម្រាប់ស្ថាប័ន ជាតិ និង សង្គមកម្ពុជា។



