ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានប្រជុំ​មន្រី្ត​តាមប្រព័ន្ធអនឡាញ google meet

នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩៖០០ ព្រឹក វិទ្យាស្ថានមនុស្ស​សាស្ត្រ​​និងវិទ្យាសាស្ត្រសង្គម មានរៀបចំកិច្ចប្រជុំមួយ តាមប្រព័ន្ធអនឡាញ( google meet ) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផុន​កសិកា ប្រធានវិទ្យស្ថាន​មនុស្ស​សាស្ត្រ​​និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជាកិច្ចចាប់ផ្តើម​ឯកឧត្តម​បណ្ឌិត​ប្រធានវិទ្យាស្ថាន បានថ្លៃង​អំណគុណ និងមានមតិស្វាគមន៍ពីដំណើរ​ការរបស់​វិទ្យាស្ថានកន្លងជូន​​ដល់ឯកឧត្តម ជាថ្នាក់ដឹកនាំ និង​មន្រី្តវិទ្យាស្ថាន​ទាំងអស់ដែលបានចូលរួមប្រជុំនាព្រឹកនេះ និងបាន​លើកឡើង​នូវរបៀបវារៈដូចខាងក្រោម ៖
១-ដំណើរការងារ វមវស
២-បញ្ហាផ្សេងៗ

ជាមួយគ្នានេះដែរ ​ឯកឧត្តម​បណ្ឌិត​ប្រធានវិទ្យាស្ថាន​បានអនុញ្ញាតជូនមន្រី្តទាំង​អស់ លើកឡើងពីមធ្យោបាយផ្ទេរសម្ផារៈការិយាល័យពីអាគារចាស់ ដូចជា តុ កៅអី ឯកសារផ្សេងៗ មកអាគារខេមវិទូ ដោយ​ធ្វើការបែង​ចែកទីតាំង​នាយក​ដ្ឋាន​នីមួយៗទៅតាមភាពជាក់ផងដែរ។ អង្គប្រជុំត្រូវបានបញ្ជប់នៅថ្ងៃខែ​ឆ្នាំដដែលក្រោបបរិយាកាសប្រកបដោយភាពផុលផុស និងស្និតស្នាលរីករាយ។


Be the first to comment

Leave a Reply

Your email address will not be published.


*