
ទីតាំងថ្មីនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ក្នុងអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា៖វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្ដូរទីតាំងរបស់ខ្លួន ទៅតាំងនៅជាន់ទី២ ក្នុងអគារថ្មីដែលទើបសាងសង់រួច ចាប់តាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ មក។ អគារថ្មីដែលទើបសាងសង់រួចមានឈ្មោះថា «អគារខេមរវិទូ»។ គួររំលឹកដែរថា «អគារខេមរវិទូ» គឺជាអំណោយចំណងដៃដ៏ប្រពៃថ្លៃថ្លា និងខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់បម្រើការងារក្នុងកិច្ចការស្រាវជ្រាវជាអចិន្ត្រៃយ៍របស់ខ្លួន។នេះគឺជាសមិទ្ធផលស្ថាប័នដ៏ធំសម្បើមអស្ចារ្យថ្មីមួយទៀតបន្ទាប់ពីសំណង់ «អគារឥន្ទ្រទេវី» ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន សុខ ទូច ដែលបានខិតខំកសាងបាននូវ សមិទ្ធផលថ្មីស្រឡាងមួយនេះសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបំពេញភារកិច្ច ឱ្យមានដំណើរការល្អ និងមានវឌ្ឍនភាពតទៅ…។