អត្ថប្រយោជន៍នៃការដាំបន្លែលើដំបូលផ្ទះ

ភ្នំពេញ ៖ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ពិសេស​នៅពេលបិទខ្ទប់ មនុស្សរស់នៅទីក្រុងមួយចំនួនដាំបន្លែលើដំបូល ដែលបន្លែទាំង​នោះមានដូចជា៖ – ប្រភេទជី៖ ជីអង្កាម, ជីនាងវង, ជីបន្លា, អន្លក់ស្ដេច, ម្រះព្រៅ, ជីវ៉ាន់ស៊ុយ – ប្រភេទស្លឹក៖ ស្លឹកគូឆាយ, ស្លឹកគិនឆាយ, ស្លឹកគ្រៃ, ស្ពៃ, ខាត់ណា, សាលាដ៍, ត្រកួន, ជន្លង់, កន្ទុយក្រពើ – ប្រភេទផ្លែ៖ ប៉េងប៉ោះ, ត្រប់, ម្ទេស, ពោតបារាំង, ត្រសក់…។ល។បន្លែដាំលើដំបូលផ្ទះមានអត្ថប្រយោជន៍ជាច្រើន មានដូចជា៖- ទទួលបានបន្លែធម្មជាតិ ស្រស់ៗ រស់ជាតិឆ្ងាញ់ ព្រមទាំងគ្មានជាតិគីមី និងជាតិពុល (organic)- ជាមធ្យោបាយហាត់ប្រាណ ស្រូបយកពន្លឺព្រះអាទិត្យ និងវីតាមីនD ដើម្បីសុខភាព- ជាមធ្យោបាយកាត់បន្ថយភាពតានតឹង- ជាប្រយោជន៍ដល់បរិស្ថាន- ប្រើកន្លែងទំនេរឲ្យមានប្រយោជន៍- មានទំនាក់ទំនងល្អទៅវិញទៅក្នុងសហគមន៍​ជាដើម..។

Be the first to comment

Leave a Reply

Your email address will not be published.


*