ខេត្តព្រះវិហារ៖ ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ លោក សួ ប៉ុណ្ណារ៉ាត់ និង លោក ហៃ សុគន្ធា ត្រូវបានចាត់តាំងជាតំណាងឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន​មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីដាំកូនធ្នង់ចំនួន៤០០០ ដើម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។សូមជម្រាបដែរថា នៅបរិវេណឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានបន្សល់នូវបេតិកភណ្ឌវប្បធម៌រូបីដែលជាឡស្លដែកចំនួន៥៤ទួលឡធំៗ ហើយឡទាំងអស់នោះមានអាយុកាលតាំងពីសតវត្សទី១១។ក្រៅពីបណ្ដុំឡស្លដែកជាច្រើន នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជាទីជម្រករបស់ក្រុមជាតិពន្ទុមួយក្រុមគឺ ជនជាតិកួយ។ រឹតតែពិសេសនោះ ជនជាតិកួយដែលរស់នៅតំបន់នោះនៅតែរក្សាបានប្រពៃណី «វាយខែល» ដែលក្រុមពួកគេប្រកួតវាយខែលជារៀងរាល់ជិតដល់ចូលឆ្នាំថ្មី ឬ ក្នុងពេលចូលឆ្នាំថ្មីតែម្ដង។

Leave a Reply

Your email address will not be published. Required fields are marked *

  1. Daftar Slot Online
  2. Slot Demo 2023 Gratis
  3. Game Slot Online
  4. Situs Slot Gacor
  5. Slot Online Terpercaya
  6. Link Slot Gacor Malam Ini
  7. Link Slot Gacor 2023
  8. Info Slot Gacor Malam Ini
  9. Slot Gacor Hari Ini