
ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖០០ តទៅ ក្រុមការងារគម្រោង «កម្ពុជាក្នុងបរិបទ ពាណិជ្ជកម្មសេរីកម្ពុជា-ចិន៖ សក្តានុពល បញ្ហា ប្រឈម និងឱកាស សម្រាប់សេដ្ឋកិច្ច និងសង្គម កម្ពុជា» ដឹកនាំដោយឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធាន វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងជាប្រធានគម្រោង បានជួប សម្ភាស ជាមួយ លោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី តាមរយៈ ប្រព័ន្ធអន្តរកម្ម ហ្គោហ្គលមីត (Google Meet) លើប្រធានបទស្តីពី កិច្ចព្រមព្រៀង ពាណិ ជ្ជកម្មសេរីទ្វេរភាគីគម្ពុជា-ចិន។ លោកបណ្ឌិត ឆេង គឹមឡុង ក៏បានផ្តល់ជាបទ ពិសោធន៍ក្នុងការ ស្រាវជ្រាវ និងសរសេរអត្ថបទបែបវិភាគនយោបាយ និងបែប វិទ្យា សាស្ត្រសម្រាប់ចុះផ្សាយផងដែរ។ លោកបណ្ឌិត ឆេង គឹមឡុង ក៏បានយល់ព្រមទទួល ធ្វើជា សមាជិកក្រុមប្រឹក្សាភិបាលកាលិកបត្រ របស់ វិទ្យាស្ថានមនុស្ស សាស្ត្រនិង វិទ្យាសាស្ត្រសង្គមផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធាន វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងលោកបណ្ឌិត ឆេង គឹមឡុង អនុប្រធានវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី បានព្រមព្រៀង គ្នាដើម្បីឈានទៅធ្វើ កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និង ស្រាវជ្រាវ លើវិស័យវិទ្យា សាស្ត្រ សង្គម រវាងស្ថាប័ន ទាំងពីរ តាមរយៈការសុំអនុញ្ញាត ពីរាជបណ្ឌិត្យសភា កម្ពុជា ដើម្បីចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានទាំងពីរ។


Leave a Reply