
ប្រាសាទដូនអនត្រូវបានបំផ្លាញក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
ខេត្តពោធិ៍សាត់៖ ខ្មែរក្រហមរុះរើយកថ្មប្រាសាទវត្តដូនអនទៅធ្វើប្រព័ន្ធធារាសាស្ត្រ នៅខេត្តពោធិ៍សាត់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)៖ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ពួកខ្មែរក្រហមក្រៅពីសម្លាប់រង្គាលប្រជាជាតិឯងរាប់លាននាក់ ពួកនេះក៏បំផ្លិចបំផ្លាញប្រទេសជាតិកម្ពុជាធ្លាក់ដល់កម្រិតសូន្យ។ ក្រៅពីការបំផ្លាញវត្តអារាម ពួកនេះក៏បានបំផ្លាញប្រាសាទបុរាណមួយចំនួនទៀតផង។ ប្រាសាទដូនអន ដែលស្ថិតក្នុងភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏ត្រូវខ្មែរក្រហមបំផ្លាញដែរ ដោយរុះរើប្រាសាទ យកថ្មទៅសង់ប្រព័ន្ធធារាសាស្ត្រ (ជីកបារាយណ៍, លើកទំនប់ និង សង់ទ្វារទឹក)។ សាក្សីរស់ មានដូចជាព្រះសង្ឃចៅអធិការវត្តប្រាសាទដូនអន […]