
ឯ. ឧ. បណ្ឌិត អ៊ុំ ប៉ុម
ជំនួយការ រាជបណ្ឌិត្យសភាកម្ពុជា
សេចក្តីផ្ដើម
ជាធម្មតា ក្នុងជីវិតសកម្មភាពការងាររបស់មនុស្សយើងម្នាក់ៗ ទោះបីអ្នកនោះជាជនសាមញ្ញក្តី ឬក៏ជាអ្នកទទួលខុសត្រូវស្ថាប័នណាមួយក្តី ច្រើនឬតិច តែងតែទទួលបាននូវលទ្ធផលជាផ្លែផ្កាពីជីវិតបំពេញការងារ ដែលរូបគេម្នាក់ៗបានឆ្លងកាត់។
លទ្ធផលទាំងនោះមានទាំងល្អផងនិងអាក្រក់ផង ហើយត្រូវបានសាមីខ្លួនជាអ្នកអនុវត្តផ្ទាល់ ចាត់ទុកថាជាមេរៀនពិសោធន៍ដ៏មានតម្លៃប្រចាំជីវិតដែលគួរគប្បីចៀសវាងឬក៏ទទួលយកមកប្រើប្រាស់បន្តទៅទៀតដោយធ្វើការកែលម្អនិងបំពេញបន្ថែមនូវចំណុចខ្លះ ដើម្បីអនុវត្តការងារតទៅមុខទៀត ឲ្យមានប្រសិទ្ធភាពក៏ដូចជាចែករំលែកនូវចំណេះដឹងចំពោះអ្នកដទៃបានជ្រួតជ្រាបជាសាធារណៈ។
ដូច្នេះអ្វីៗដែល ប្រិយមិត្តអ្នកអានបានឃើញជាបន្តបន្ទាប់ទៅទៀតនេះ គឺជាបទពិសោធន៍ការងារដែលខ្ញុំធ្លាប់បានជួបប្រទះក្នុងឆាកជីវិតជាអ្នកដឹកនាំនិងគ្រប់គ្រងអស់រយៈពេល៣៥ឆ្នាំកន្លងផុតទៅ មុនពេលដែលរូបខ្ញុំក្លាយខ្លួន ជានិវត្តជនដូចសព្វថ្ងៃ។ សូមអានខ្លឹមតសារទាំងស្រុងដូចតទៅ៖
Experiences-for-Management-Should-Remember-26June2021-1