
នារសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារ MJQTV ក្នុងកម្មវិធីតម្រង់ទិស និងវិជ្ជាជីវៈ ក្រោមប្រធានបទ «តើគួរត្រៀមខ្លួនបែបណា មុននឹងសម្រេចជ្រើសរើសមុខវិជ្ជារៀនបន្តនៅមហាវិទ្យាល័យ ក្រោយចប់ការសិក្សានៅចំណេះដឹងទូទៅ(បាក់ឌុប)»ខ្លឹមសារនៃបទសម្ភាសន៍នេះ នឹងផ្តល់ជាគំនិត និង ជាជំនួយស្មារតីសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់វិទ្យាល័យនាពេលខាងមុខ ដើម្បីឱ្យពួកគេយល់ច្បាស់ពីការសម្រេចចិត្តក្នុងការជ្រើសរើសជំនាញដែលសក្តិសម និងពេញចិត្តស្របតាមស្ថានភាពជាក់ស្តែងនៃតម្រូវការរបស់សង្គមជាតិ។




Leave a Reply