លោកស្រី Stéphanie Leroy អ្នកជំនាញលោហធាតុមកពីសាលាបារាំងចុងបូព៌ាផ្ដល់សម្មតិកម្មថា នៅឧទ្យានរាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន ឫស្សីត្រឹប មាន​ឧស្សាហកម្មផលិតស្ពាន់

អ្នកជំនាញលោហធាតុមកពីសាលាបារាំងចុងបូព៌ា លោកស្រី Stéphanie Leroy ផ្ដល់​សម្មតិកម្មថា នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មាន​ឧស្សា​ហកម្មផលិតស្ពាន់ ក្នុងសម័យអង្គរនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី Stéphanie Leroy ជាអ្នកជំនាញលោហធាតុមកពីសាលាបារាំងចុងបូព៌ា (EFEO) បានមកវិភាគ​អាចម៍លោហធាតុ ដែលជាសមុច្ច័យប្រមូលពីឧទ្យានរាជបណ្ឌិត្យសភា​កម្ពុជា តេជោសែន ឫស្សីត្រឹប។

៊ឯកឧត្តមមណ្ឌិត ផុត កសិកា បានបង្ហាញសមាសធាតុលោហៈជូនលោកស្រី Stéphanie Leroy

ការវិភាគតាមរយៈសមាសធាតុ និង ពណ៌ នៃអាចម៍​លោហធាតុទាំងនោះ លោក​ស្រី​អាច​​​ផ្ដល់សម្មតិកម្មថា ក្នុងសម័យអង្គរ ឧស្សាហកម្ម​ផលិត​​ស្ពាន់​ក៏មានដែរ ក្រៅ​ឧស្សា​ហកម្មផលិតដែក នៅក្នុងតំបន់ឧទ្យានរាជប​ណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលឧទ្យាននេះស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ស្ពាន់ជាប្រភេទលោហៈមួយប្រភេទដែលគេយកមកផ្សំជាមួយ​លោហ​ធាតុ​ផ្សេងទៀតឲ្យកើតជា «សំរឹទ្ធ» ហើយដែលបុព្វបុរសខ្មែរគ្រប់សម័យកាល​យកសំរឹទ្ធ​មក​សិតជារូបបដិមា និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។

ដូច្នេះហើយទើបយើង​ឃើញ​មានបដិមាច្រើនអនេក សិតពីសំរឹទ្ធ។កាន់តែ​ពិសេស​​ទៅ​ទៀត សម្មតិកម្មវត្តមាន​ឧស្សាហកម្មផលិតស្ពាន់ គឺជាអំណះអំណាង​បឋមថា ឧទ្យាន​រាជ​​បណ្ឌិត្យសភា​កម្ពុជា​គឺជាទីតាំងដំបូងបំផុតក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងប្រវត្តិ​សាស្ត្រ​ប្រទេសកម្ពុជា ដែលមានឧស្សាហកម្មផលិតស្ពាន់។

Be the first to comment

Leave a Reply

Your email address will not be published.


*