
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះបំពេញបេសកកម្ម សិក្សាស្រាវជ្រាវរុករកស្ថានីយលោហធាតុ នៅស្រុកឆែប ខេត្តព្រះវិហារ រួមទាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប ដែលមានការចូលរួមពីស្ថាប័នមានដូចជា៖• វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា • ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប• សាលាបារាំងចុងបូព៌ា (EFEO)• ក្រសួងធនធានរ៉ែនិងថាមពលនាព្រឹកថ្ងៃច័ន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប ក៏បានជួបសំណេះសំណាល ក៏ដូចជាធ្វើបទបង្ហាញស្តីពីប្រវត្តិនៃការបង្កើតឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប និងគោលបំណងនៃការបង្កើតឧទ្យាននេះឡើង។


បន្ទាប់មក ក្រុមការងារស្រាវជ្រាវបានចូលទស្សនាទីតាំងទួលសន្លុងស្លដែក ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប និងទីតាំងកំណាយកាលពីឆ្នាំ២០១៩កន្លងទៅ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ផុន កសិកា និងបានរកឃើញរចនាសម្ព័ន្ធឡលោហធាតុ (ជាការសន្និដ្ឋានប្រហែលជាឡស្លស្ពាន់ មានចំនួន៧ និងសង្ស័យថាមានឡស្លដែកនៅទីនេះដែរ?)។





ក្រោយពីការវិភាគទៅលើបុរាណវត្ថុដែលមាននៅស្ថានីយនេះ ក្រុមការងារស្រាវជ្រាវអាចសន្និដ្ឋានជាបឋមថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹបគឺជា ទីតាំងឧស្សាហកម្មផលិតដែក និងស្ពាន់ ដ៏ធំមួយក្នុងប្រទេសកម្ពុជា នាសតវត្សទី១១ ដល់សតវត្សទី១៣។

Leave a Reply